ព័ត៌មានជាតិ
ពលរដ្ឋក្នុងស្រុកចំនួនពីរ នៃខេត្តបន្ទាយមានជ័យ ឈ្លោះគ្នារឿងខ្វះទឹកធ្វើស្រែ
ពលរដ្ឋនៅក្នុងស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានឈ្លោះ និងខ្វែងគំនិតគ្នា រឿងបើកទ្វារអាងទឹកត្រពាំងថ្ម ដោយស្រុកមួយថា ខ្លាចលិចស្រូវ ចំណែកស្រុក១ទៀតថាខ្វះទឹកធ្វើស្រែខណៈការសម្របសម្រួលពុំទាន់មានដំណោះស្រាយ។
លោក យឹម សំណាង អភិបាលស្រុកភ្នំស្រុក បានប្រាប់អ្នកព័ត៌មានឲ្យដឹងថា កាលថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ នៅចំណុចមុខទ្វារទឹកលើខ្នងអាងត្រពាំងថ្ម ស្រុកភ្នំស្រុក មានប្រជាពលរដ្ឋស្រុកភ្នំស្រុក និង ប្រជាពលរដ្ឋស្រុកព្រះនេត្រព្រះ នាំគ្នាតវ៉ាសុំឲ្យប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ លោក យឹម ប៊ុនរ៉ុម ឲ្យបើកទ្វារទឹកសម្រាប់ឲ្យប្រជាកសិករ ផ្នែកខាងក្រោមបានទឹកបូមបញ្ចូលស្រូវកំពុងប្រេះក្រហែង ។

លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋនៅស្រុកព្រះនេត្រព្រះ នាំគ្នាធ្វើការ តវ៉ាលើខ្នងទំនប់ប្រមាណ ជិត ១០០ នាក់ សុំឲ្យមន្ត្រី បើកសំណង់ទ្វារទឹកអាងត្រពាំងថ្ម តែមន្ត្រីជំនាញដែលកាន់ទ្វារមិនព្រម ទើប ប្រជាពលរដ្ឋ វ៉ៃកម្ទេចសោចោល ហើយទ្វារទឹកធ្លាក់ទៅក្រោមបណ្តាលទឹកហូរ ពីលើទ្វារ អាជ្ញាធរ ស្រុក សម្របសម្រួលភ្លាមៗ ហើយប្រជាពលរដ្ឋ បានត្រឡប់វិញ។

លោក យឹម សំណាង បានបញ្ជាក់ថា នៅថ្ងៃដដែល ស្រាប់តែមានប្រជាពលរដ្ឋ ១ក្រុមប្រមាណ ជាង ១០០នាក់ ដែលរស់នៅ ស្រុកភ្នំស្រុក បាននាំគ្នាមកតវ៉ា នៅលើខ្នង ទំនប់អាងត្រពាំងថ្ម បានសុំឲ្យមន្ត្រី ជំនាញ បិទទ្វារទឹកសំណង់ អាងត្រពាំងថ្មវិញ បើមិនបិទទេ បណ្តាលឲ្យលិច ស្រូវ ពួកគាត់ដែលកំពុង បង្កបង្កើនផល។

លោកបានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរស្រុកភ្នំស្រុក បានព្យាយាមសម្របសម្រួលដល់ប្រជាពលរដ្ឋ ទាំង២ក្រុមមិនឲ្យមានការតវ៉ា ដោយទុកឲ្យមន្ត្រីធនធានទឹក និង ឧតុនិយម ខេត្តបន្ទាយមានជ័យ ជាអ្នកដោះស្រាយ ដើម្បីបញ្ជាប់ទំនាស់ ៕
អត្ថបទ ៖ វ៉ាន់ ណាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


