ព័ត៌មានជាតិ
រកឃើញអ្នកឆ្លងកូវីដ ១០នាក់ទៀត ជាពលករមកពីថៃ
ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ពលករខ្មែរដែលត្រឡប់មកពីថៃចំនួន១០នាក់ទៀតបានឆ្លងជំងឺកូវីដ ១៩ ដែលនាំឲ្យករណីឆ្លងសរុបក្នុងចំណោមពលករខ្មែរដែលមកពីថៃ កើនដល់ ៦៦ នាក់ហើយ គិតត្រឹមថ្ងៃទី១៦ ខែមករានេះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃសៅរ៍ទី ១៦ ខែមករានេះថា ករណីវិជ្ជមានថ្មីសរុបចំនួន ១០ នាក់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ មានស្ត្រី ៨ នាក់ បុរស ២នាក់ មានមួយចំនួន ឆ្លងកាត់ព្រំំដែនក្រុងប៉ោយប៉ែត និងព្រំដែនខេត្តបាត់ដំបង និងប៉ៃលិន មានមួយចំនួនបានមកដល់កម្ពុជា តាំងពីថ្ងៃទី ២ ដើមខែមករា និងមួយចំនួន មកដល់កម្ពុជានៅថ្ងៃទី ១៣ ខែមករា កន្លងទៅថ្មីៗនេះ។
ក្រសួងបញ្ជាក់ដែរថា ក្រសួងក៏បានព្យាបាលអ្នកជំងឺកូវីដ-១៩ម្នាក់ បានជាសះស្បើយផងដែរ។
គិតត្រឹមថ្ងៃទី ១៦ មករា នេះ អ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងប្រទេសបានកើនឡើង ដល់ ៤៣៦ ករណី ដែលមានអ្នកកំពុងសម្រាកព្យាបាលចំនួន ៥៤ នាក់៕



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


