ព័ត៌មានជាតិ
ក្រសួងរំណែនាំគ្រឹះស្ថានសិក្សាអាចបង្រៀនក្នុងថ្នាក់ឬតាមអនឡាញបានក្នុងពេលឈប់សម្រាកវិស្សមកាលធំ
ក្រសួងអប់រំយុវជន និងកីឡាបានធ្វើការណែនាំបន្ថែមដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទាំងអស់អាចរៀបចំការបង្រៀននៅក្នុងថ្នាក់ឬតាមអនឡាញ ទៅតាមតម្រូវការជាក់ស្តែងរបស់គ្រឹះស្ថានសិក្សានីមួយៗ នៃការឈប់សម្រាកវិស្សមកាលធំ ចាប់ពីថ្ងៃទី ២០ មេសា រហូតដល់ថ្ងៃទី១៨ខែឧសភាឆ្នាំ២០២៣។

ការណែនាំបន្ថែមនេះ បន្ទាប់ពីក្រសួងអប់រំបានអនុញ្ញាតឱ្យគ្រឹះស្ថានអប់រំកុមារតូច និងសេវាអប់រំកុមារតូច, គ្រឹះស្ថានសិក្សា គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅរដ្ឋ និងឯកជននិងគ្រឹះស្ថានឧត្តមសិក្សានៅទូទាំងប្រទេសឈប់សម្រាកវិស្សមកាលធំចាប់ពីថ្ងៃទី ២០ មេសារហូតដល់ថ្ងៃទី១៨ខែឧសភាឆ្នាំ២០២៣ ដើម្បីចូលរួមសណ្តាប់ធ្នាប់ សុវត្ថិភាព និងគាំទ្រដល់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

លោក បណ្ឌិត សភាចារ្យ ហង់ជូន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងថា ក្នុងអំឡុងពេលនៃវិស្សមកាលធំ ឬការឈប់សម្រាក ដើម្បីចូលរួមរក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាព និងគាំទ្រដល់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ ក្រសួងសូមបញ្ជាក់បន្ថែមថា ការដែលក្រសួងឱ្យមានវិស្សមកាលធំនេះ គឺដើម្បីអនុញ្ញាតឱ្យបុគ្គលិកអប់រំ បុគ្គលិក និងសិស្សានុ សិស្ស និស្សិត, ឈប់សម្រាក ដើម្បីមានលទ្ធភាពចូលរួមក្នុង សកម្មភាពស្ម័គ្រចិត្ត ឬតាមការចាត់តាំងណាមួយ ដែលគាំទ្រដល់ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។

ប៉ុន្តែ លោក រដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងអំឡុងពេលនៃវិស្សមកាលធំនេះ ក្រសួង អនុញ្ញាតឱ្យរៀបចំការបង្រៀន និងរៀនតាមអនុឡាញ ឬការប្រឡងឡងនានា ឬកម្មវិធីចាំបាច់ណាមួយ ឬការបង្រៀនក្នុងថ្នាក់តាមតម្រូវការជាក់ស្តែង អាស្រ័យលើកម្មវិធីសិក្សា និងកាលវិភាគសិក្សារបស់គ្រឹះស្ថាន សិក្សាផ្ទាល់។
ជាមួយគ្នានេះដែរ លោក រដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យបុគ្គលិកអប់រំ បុគ្គលិក និងសិស្សានុសិស្ស និស្សិត ចូលរួមទស្សនាដោយផ្ទាល់ ឬតាមប្រព័ន្ធ ផ្សព្វផ្សាយនានា ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់កីឡាករ កីឡាការីនីកម្ពុជា។
គួរបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៥ ឧសភា ឆ្នាំ២០២៣ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៣៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ធ្លាយវីដេអូស្និទ្ធស្នាលរវាង Pinky និង Tui ក្រោយល្បីថារស់នៅក្រោមដំបូលតែមួយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
James Jirayu បង្ហោះរូបគូស្នេហ៍លើកដំបូង ធ្វើឱ្យហ្វេនស្រីៗខូចចិត្តព្រាត
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ប្អូនប្រុសរបស់លោក ស៊ន តារា អះអាងថា នឹងព្យាយាមពន្យល់បងប្រុសឲ្យចាកចេញពីក្រុមឧទ្ទាមក្បត់ជាតិ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
Matt ទម្លាយថា នាងបែកគ្នាជាមួយមិត្តប្រុសយូរហើយ និងគ្មានជនទីបីពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
ម្ដាយ Matt បង្ហោះសារវែងអន្លាយលើកទឹកចិត្តកូនស្រី ក្រោយបែកបាក់ជាមួយ Songkran
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ក្រុមហ៊ុន ប៊ូ យ៉ុង ផ្ដល់ជំនួយរថយន្តក្រុង ១ ០០០ គ្រឿងដល់កម្ពុជា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
កូនស្រីជាទូតសុឆន្ទៈឱ្យប្រេន CELINE ទាំងមូល តែម្ដាយ Lisa ប្រើការបូបតម្លៃថោកៗ