ព័ត៌មានជាតិ
ចំណូលពីវិស័យកាត់ដេរ និងដេរស្បែកជើងនៅខេត្តកណ្ដាលមានជាង ៣៦លានដុល្លារ ក្នុងមួយខែ
វិស័យកាត់ដេរ និងដេរស្បែកបានដើរតួនាទីដ៏សំខាន់ក្នុងការផ្តល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋ។ជាក់ស្តែងសម្រាប់ខេត្តកណ្តាលវិស័យនេះបានផ្តល់ប្រាក់ចំណូលដោយផ្ទាល់ដល់កម្មករកម្មការិនីជាង ៣៦លានដុល្លារអាមេរិកក្នុងមួយខែ។
លោក គង់ សោភណ្ឌ អភិបាលខេត្តកណ្ដាលបានថ្លែងក្នុងឱកាសចូលរួមក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយ:ពេល ០៥ឆ្នាំ កន្លងមករបស់រដ្ឋបាលខេត្តកណ្ដាល” នៅទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣កន្លងមកនេះបានឱ្យដឹងថា ខេត្តកណ្តាលមាន រោងចក្រ សហគ្រាសចំនួន ៤៨៣ កម្មករនិយោជិត ១៥៣,៤០៥ នាក់ (សី ១២០,២០៦នាក់) ក្នុងនោះមានរោងចក្រកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និង ផលិតផលធ្វើដំណើរ-កាបូប មានចំនួន ១៧១ទីតាំង មានកម្មករនិយោជិត ១៣២,៥៨៧ នាក់ (ស្រី ១១០,១១១នាក់)។ ចំណូលទទួលបានពីវិស័យការងារ ក្នុងមួយខែ បានចំនួន ៣៦លាន ១៩៣ ពាន់ ៧៩៤ ដុល្លារ (សាមសិបប្រាំមួយលាន មួយរយកៅសិបបីពាន់ ប្រាំពីរយកៅសិបបួនដុល្លារគត់) និងក្នុងមួយឆ្នាំ បានប្រហាក់ប្រហែលចំនួន ៤៣៤ លាន ៣២៥ ពាន់ ៥២៨ ដុល្លារ។

លោកបានបន្ថែមថា ខេត្តកណ្តាលក៏មានមជ្ឈមណ្ឌលបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈក្នុងក្រុងតាខ្មៅ ក្នុង ការជួយបំប៉នសមត្ថភាព តម្រង់ទិសដល់ប្រជាពលរដ្ឋ ដើម្បីអាចឈានជើងចូលទីផ្សារ ការងារ ដោយបានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ចំនួន ០៧ រួមមាន៖ ជំនាញអគ្គិសនី, បរិក្ខារម៉ាស៊ីនត្រជាក់, សំណង់ស៊ីវិល, ព័ត៌មានវិទ្យា, ជំនាញជួសជុលរថយន្ត, ជំនាញបង្សុ ពេទ្យ, ជំនាញភាសាអង់គ្លេស ដែលគិតមកទល់ពេលនេះ សិស្សដែលបានបញ្ចប់ការសិក្សា មានចំនួន ២៣០នាក់ (ស្រី៤៤នាក់) ហើយក្នុងឆ្នាំសិក្សាថ្មីនេះ ២០២២-២០២៣ កំពុង បណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្ររង ចំនួន ២៤៤នាក់ (ស្រី៦៥នាក់) រយៈពេល២ឆ្នាំ ផងដែរ។
បើតាមលោក គង់ សោភណ្ឌ ប្រាក់ចំណូល (GDP) ពលរដ្ឋម្នាក់ៗក្នុងឆ្នាំ ២០២២ មានចំនួន ២ ០៦៤ ដុល្លារ កើនឡើង ២០៤ ដុល្លារ បើធៀបឆ្នាំ ២០១៨ ដែលមានចំនួន ១ ៨៥៩ ដុល្លារ៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


