ព័ត៌មានជាតិ
ផ្លូវមួយខ្សែនៅក្រុងបាត់ដំបង បើកការដ្ឋានស្ថាបនាដោយចាក់បេតុងឲ្យរឹងមាំ
សម្លេងទះដៃអបអរសាទររបស់ប្រជាពលរដ្ឋយ៉ាងរំពងនៅក្រោមរោងដំបូលតង់មួយកន្លែងស្ថិតក្នុងក្រុងបាត់ដំបង ខណះដែលសមិទ្ធផលដែលជាក្តីបំណងរបស់ពួកគេសម្រេចលេចជារូបរាង។

កន្លងមកជាច្រើនឆ្នាំផ្លូវមួយខ្សែស្ថិតក្នុងក្រុងបាត់ដំបង តែងតែកើតសំបុកមាន់ច្រើនពិបាកធ្វើដំណើរដោយសារតែមានជំនន់ទឹកភ្លៀងរាល់ឆ្នាំ។ តែពេលនេះរដ្ឋបាលខេត្តបានឆ្លើយតបក្តីកង្វល់ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយចាប់ផ្តើមសាងសង់ផ្លូវឲ្យបានរឹងមាំ ដោយប្រើប្រាស់ការចាក់បេតុងប្រកបដោយគុណភាពខ្ពស់ជាមួយសសៃដែកដ៏មានគុណភាព។
ការជួសជុលស្ថាបនាផ្លូវមួយខ្សែនេះមានប្រវែង ២,៦០០ ម៉ែត្រ ទទឹង ១២ ម៉ែត្រតភ្ជាប់ពីផ្លូវជាតិលេខ ៥ ចាប់ពីរង្វង់មូលព្រះនរាយណ៍រហូតដល់ “ស្តុបមន្ទីរពេទ្យពពីរ” ដែលស្ថិតនៅក្នុងសង្កាត់ចំនួន៣ គឺ សង្កាត់ទួលតាឯក សង្កាត់អូរចា និងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ក្រៅពីនេះក៏មានការដាក់លូរំដោះទឹកដើម្បីកាត់បន្ថយការលិចនៅក្នុងក្រុងផងដែរដោយប្រើប្រាស់លូមុខកាត់១០០។

ថ្លែងនៅក្នុងពិធីបើកការដ្ឋានជួសជុលស្ថាបនាផ្លូវនៅថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២៣ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ទៅកាន់ពលរដ្ឋថា បងប្អូនអស់ក្តីកង្វល់ក្នុងការធ្វើដំណើរលើផ្លូវមួយខ្សែនេះទៀតហើយ ហើយក៏មិនបារម្មណ៍បញ្ហាកកស្ទះទឹកក្នុងមូលដ្ឋានបងប្អូនទៀតដែរចាប់ពីពេលនេះទៅ។

ក្រៅពីស្ថាបនាផ្លូវលេខ ៤ ដែលតភ្ជាប់ពីផ្លូវលេខជាតិលេខ ៥ (រង្វង់មូលព្រះនរាយណ៍) មកដល់ផ្លូវលេខ ៥៧ (ស្ដុបពេទ្យពពីរ) ប្រវែង ២,៦០០ ម៉ែត្រ ទទឹង ១២ ម៉ែត្រ ស្ថិតក្នុងសង្កាត់ទួលតាឯក សង្កាត់អូរចារ និងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ កំណាត់ផ្លូវលេខ ១៥៣ (អតីតផ្លូវជាតិលេខ១០) ចាប់ពីពេទ្យពពីរ រហូតដល់រង្វង់មូលនាងរំសាយសក់ប្រវែង ១,៦៧៤ម៉ែត្រ ទទឹង ២០ ម៉ែត្រ ក៏ត្រូវបានដាក់ប្រព័ន្ធលូរំដោះទឹកមុខកាត់ ១០០ ស្ថិតក្នុងសង្កាត់ទួលតាឯក និងសង្កាត់វត្តគរ ក្រុងបាត់ដំបងផងដែរ។
ការដាក់លូរំដោះទឹកជាបន្តបន្ទាប់នៅក្នុងក្រុងរួចរាល់ខ្លះមកហើយដែរ ដូចនេះសង្ឃឹមថាបើសិនជាមានជំនន់ទឹកភ្លៀងមានកម្រិតខ្លាំងក៏មិនសូវបារម្មណ៍ ស្របពេលមាត់ច្រាំងស្ទឹងសង្កែក៏ត្រូវបានសាងសង់រួចរាល់ដែរហើយ៕
អត្ថបទ៖ សៅ សារិទ្ធ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


