Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ សហគ្រាសធុនតូច និងមធ្យមដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ​សហគ្រាសធុនតូច និងមធ្យម កំពុងដើរតួនាទី​សំខាន់ក្នុងការអភិវឌ្ឍ​​សង្គមសេដ្ឋកិច្ច​ពីព្រោះ​សហគ្រាសធុនតូច និងមធ្យម​ មានចំនួនច្រើននៅក្នុងខឿនសេដ្ឋកិច្ចជាតិ ជាពិសេសប្រទេសតូចៗ ជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងជាតួអង្គដ៍សំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន ​មានប្រសាសន៍នៅក្នុងពិធីជួបសំណេះសំណាល និងពិសារអាហារ​សាមគ្គីជាមួយសហគ្រាសធុនតូច និងមធ្យម នៅល្ងាចថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៣ នៅកោះពេជ្រ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រាជរដ្ឋាភិបាល តែងតែចាត់ទុកសហគ្រាសធុនតូច និងមធ្យម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាដៃគូមិនអាចខ្វះបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

បច្ចុប្បន្នសហគ្រាសធុនតូច និងមធ្យម សិប្បកម្មសរុបប្រមាណ ៧០ ម៉ឺន មូលដ្ឋាន ស្មើនឹង ៩០% ក្នុងនោះវិស័យកមន្តសាល ប្រមាណ ៤ ម៉ឺនមូលដ្ឋាន ស្មើនឹងប្រមាណ ៧% ដែលប្រភេទកែច្នៃចំណីអាហារមានប្រមាណ ៨០% ដែលក្នុងនោះរោងចក្រធុនធំជិត ២ ពាន់មូលដ្ឋាន។

កន្លងមករាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការសកម្មភាពគោលនយោបាយ លើកស្ទួសហគ្រាស​ធុនតូច និងមធ្យម ដែលជាយន្តការអន្តរក្រសួង ស្ថាប័ន សម្រាប់សិក្សាស្រាវ​ជ្រាវវាយតម្លៃ និងដោះស្រាយបញ្ហាប្រឈម របស់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា។

​រាជរដ្ឋាភិបាលបាននឹងកំពុងរៀបចំសេចក្ដីព្រៀងច្បាប់ស្ដីពីសហគ្រាសធុនតូច និងមធ្យម និងគោលនយោបាយ អភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ដើម្បីដោះស្រាយ​បញ្ហាប្រឈមជាប្រចាំ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម