ព័ត៌មានជាតិ
អភិបាលខេត្តចំនួន ៣រូប ត្រូវបានតែងតាំងសម្រាប់អាណត្តិទី ២ ក្នុងដែនសមត្ថកិច្ចដដែល
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែងអភិបាល នៃគណៈអភិបាលខេត្តចំនួន ៣រូប សម្រាប់អាណត្តិទី ២ ក្នុងដែនសមត្ថកិច្ចដដែល។

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៣ បានត្រាស់បង្គាប់តែងតាំងមុខតំណែងអភិបាល នៃគណៈអភិបាលខេត្ត សម្រាប់អាណត្តិទី ២ ក្នុងដែនសមត្ថកិច្ចដដែល ៣រូប៖
១. លោក អ៊ុំ រាត្រី ឋានន្តរស័ក្តិឧត្ដមមន្ត្រី ថ្នាក់លេខ ៤ ជាអភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។

២. លោក គួច ចំរើន ឋានន្តរស័ក្តិឧត្ដមមន្ត្រី ថ្នាក់លេខ ២ ជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

៣. លោក អ៊ុន ចាន់ដា ឋានន្តរស័ក្តិឧត្ដមមន្ត្រី ថ្នាក់លេខ ២ ជាអភិបាល គណៈអភិបាលខេត្តកំពង់ចាម។

សូមជម្រាបថា កាលពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០១៩ លោក អ៊ុំ រាត្រី ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ជាអភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ជំនួសលោក សួន បវរ ដែលត្រូវផ្ទេរភារកិច្ច។
រីឯលោក គួច ចំរើន ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១៩ ត្រាស់បង្គាប់តែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជំនួសលោក យន្ដ មីន ដែលត្រូវផ្ទេរភារកិច្ច។
ចំណែកលោក អ៊ុន ចាន់ដា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៣ ត្រាស់បង្គាប់ផ្ទេរភារកិច្ចពីអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ មកជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ជំនួសលោក គួច ចំរើន ដែលត្រូវតែងតាំងជាអភិបាលខេត្តព្រះសីហនុ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


