ព័ត៌មានជាតិ
ប្រជាពលរដ្ឋសប្បាយចិត្ត បន្ទាប់ពីអាជ្ញាធរអនុញ្ញាតឱ្យកាយផ្តាច់ទំនប់ជាផ្លូវឆ្លងកាត់ទន្លេតូចស្រុកកោះសូទិន
កំពង់ចាម ៖ អាជ្ញាធរស្រុកកោះសូទិនបានសម្រេចអនុញ្ញាត ឱ្យកាយផ្តាច់ទំនប់ដែលបានទប់ធ្វើជាផ្លូវឆ្លងកាត់ទន្លេតូច ស្ថិតនៅមុខវត្តពាមប្រធ្នោះ ភូមិពាមប្រធ្នោះ ឃុំពាមប្រធ្នោះ ក្នុងស្រុកកោះសូទិន ពីត្រើយម្ខាងមកកាន់ត្រើយម្ខាងនោះចេញហើយ បន្ទាប់ពីមានប្រជាពលរដ្ឋរស់នៅតាមដងទន្លេនេះផ្ទុះការតវ៉ាកាលពីថ្ងៃទី ១១ មេសា ម្សិលមិញ។

លោក យិន វណ្ណៈ អភិបាលស្រុកកោះសូទិនបានឱ្យដឹងកាលពីថ្ងៃទី ១១ មេសាថា ករណីនេះខាងលោកបានពិភាក្សា ជាមួយអាជ្ញាធរស្រុកជាប់ទន្លេតូច របស់ខេត្តកណ្តាល និងខេត្តព្រៃវែង កាលពីថ្ងៃទី ១០ មេសាដែលប្រជាពលរដ្ឋតវ៉ាថា ទន្លេតូចគោករីងអស់ដោយសារទំនប់ កាត់ទន្លេតូចត្រង់ចំណុចខាងលើ ដែលភ្ជាប់ពីត្រើយខាងលិច ទៅខាងកើតទន្លេតូច ដែលត្រើយខាងកើតជាប់ទៅនឹងព្រែកអង់កូ ស្ថិតក្នុងភូមិកំពង់ឪជ្រឹង ឃុំពង្រ ស្រុកកោះសូទិន ដែលបានទប់ធ្វើផ្លូវឆ្លងកាត់ជាច្រើនខែមកហើយនោះ ដោយចំណុចនេះទន្លេគោកស្រាប់ងាយស្រួលធ្វើផ្លូវឆ្លងកាត់។

លោកអភិបាលបានឱ្យដឹងទៀតថា ប៉ុន្តែនៅថ្ងៃទី ១១ មេសាយើងបានយល់ព្រមឲ្យគ្រឿងចក្រកាយបើកផ្លូវទឹកហូរដូចធម្មតាវិញហើយ ដើម្បីបញ្ចៀសការតវ៉ា ឬ ស្តីបន្ទាសដោយសារទំនប់មួយនេះរបស់ប្រជាពលរដ្ឋរស់នៅខាងក្រោម។

ដោយឡែកនៅរដូវប្រាំង គឺទន្លេតូចបានគោករីងអត់ទឹកជាកង់ៗ នៅមានទឹកតែកន្លែងប្រភពទឹកជ្រៅ ជាអន្លង់ ព្រោះនៅខាងមាត់ទន្លេនេះទឹកទន្លេមេគង្គបានស្រកផុតអស់ដែរ។ ម្យ៉ាងទៀតឆ្នាំកន្លងមានភ្លៀងកក់ខែច្រើន ខុសពីឆ្នាំ២០២៣នេះមានបន្តិចបន្តួចប៉ុណ្ណោះធ្វើឱ្យរីងផ្ទុះការតវ៉ាបែបនេះ។

លោកអនុសេនីយ៍ឯក ឆាយ ម៉ាច នាយរងប៉ុស្តិ៍ព្នៅ២ ស្រុកស៊ីធរកណ្តាល ខេត្តកណ្តាល បានប្រាប់ថា ទឹកទន្លេតូចដែលប្រជាពលរដ្ឋស្នើខាងអាជ្ញាធរស្រុកកោះសូទិនកាយទំនប់ជាផ្លូវចេញនោះកាលពីថ្ងៃទី១១ ខែមេសា ទើបហូរធ្លាក់មកដល់ព្រែកសណ្តែកចម្ងាយប្រមាណ ២០ គីឡូម៉ែត្រប៉ុណ្ណោះគិតត្រឹមម៉ោងប្រមាណ ១០ ព្រឹកថ្ងៃទី ១២ មេសា គឺនៅសល់ប្រហែលពាក់កណ្តាលទៀតទើបទឹកទន្លេនេះហូរធ្លាក់ដល់ទឹកដីខាងលោក។ ខុសកាលពីទប់ទំនប់ធ្វើសង់ស្ពានដើមស្តៅ គឺទឹកហូរលឿនជាន់លិចយករបស់របរស្ទើរមិនទាន់កាលនោះ។

សូមបញ្ជាក់ថា ទន្លេតូចជាទន្លេមួយបែកចេញពីទន្លេមេគង្គ ក្នុងភូមិសាស្ត្រស្រុកកោះសូទិន ដោយហូរកាត់ទឹកដីខេត្តកណ្តាល និងខេត្តព្រៃវែង ហើយឆ្លងកាត់ប្រទេសវៀតណាម គឺនៅខែប្រាំងទន្លេបានគោក ជាអន្លើៗ មិនឱ្យធ្វើដំណើរតាមទូក កាណូត បានទេ លុះត្រានៅរដូវវស្សាទើបអាចធ្វើចរាចរឆ្លងកាត់បាន៕
ដោយ ៖ សាន វិឡែម




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


