ព័ត៌មានជាតិ
ប.ស.ស អំពាវនាវដល់កម្មករនិយោជិតប្រុងប្រយ័ត្នខ្ពស់ចៀសវាងគ្រោះថ្នាក់ចរាចរណ៍ពេលធ្វើដំណើរទៅស្រុក
ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករ និយោជិត នៃបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់បងប្អូនកម្មករនិយោជិត សូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ចរាចរណ៍នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរដើម្បីទទួលបានសុវត្ថិភាពក្នុងការធ្វើដំណើរ និងជួបជុំក្រុមគ្រួសារ សាច់ញាតិ ។

យោងតាមសេចក្ដីអំពាវនាវ ស្ដីពីការបង្ការទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចុះថ្ងៃទី១២ មេសា បានឱ្យដឹងថា ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋខ្មែរ ក្នុងនោះក៏មានកម្មករនិយោជិតផងដែរ តែងតែធ្វើដំណើរ ទៅលេងស្រុកកំណើត ឬធ្វើដំណើរកម្សាន្តពីទីកន្លែងមួយទៅកន្លែងមួយផ្សេងទៀត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាហេតុធ្វើឲ្យចរាចរណ៍មានភាពមមាញឹកខ្លាំង ទន្ទឹមនឹងនោះ គ្រោះថ្នាក់ចរាចរណ៍ក៏កើតមានច្រើនផងដែរ។
ដើម្បីចូលរួមបង្ការទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នាឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករ និយោជិត (ស.ផ.ក) នៃបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសូមអំពាវនាវដល់កម្មករនិយោជិតដែលធ្វើដំណើរតាមរថយន្ត ត្រូវជ្រើសរើសរថយន្តណាដែលមានសុវត្ថិភាពហើយ ចំពោះកម្មករនិយោជិតដែលធ្វើដំណើរតាមម៉ូតូ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវអនុវត្តវិធានការសុវត្ថិភាពដូចជាត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសម៉ូតូមុនពេលបើកបរ ជាពិសេសកង់ ចង្កូត ហ្រ្វាំង និងភ្លើងបំភ្លឺ។ ត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវទាំងអ្នកបើកបរ និងអ្នករួមដំណើរ។ ត្រូវបើកបរបំណែកពាក់កណ្ដាលទ្រូងផ្លូវកៀកនឹងចឹញ្ចើមផ្លូវ ឬជាផ្លូវ។ ត្រូវបត់ឆ្វេង ឬបត់ស្តាំឲ្យបានត្រឹមត្រូវ ជាពិសេសត្រូវឲ្យភ្លើងស៊ីញ៉ូ យ៉ាងតិច ២០ម៉ែត្រ។មិនត្រូវទឹកបរលើសល្បឿនកំណត់ និងបន្ថយល្បឿន ជាពិសនៅជិតផ្លូវបត់ ផ្លូវបំបែកនិងផ្លូវកោង។មិនត្រូវជែងឬវ៉ា ក្នុងស្ថានភាពគ្រោះថ្នាក់។ មិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងស្រវឹង និងគ្រឿងញៀន។
លើសពីនេះមិនត្រូវបើកបរនៅពេលងងុយដេក មិនត្រូវខឹងឆេវឆាវ គឺត្រូវចេះអត់ធ្មត់ និងយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។
បេឡាជាតិសន្តិសុខសង្គម សង្ឃឹមថា កម្មករនិយោជិតទាំងអស់ ជាពិសេសកម្មករ និយោជិតជាអ្នកបើកបរម៉ូតូ នឹងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាអនុវត្តតាម សេចក្តីអំពាវនាពខាងលើនេះឲ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវ ដើម្បីទទួលបានសុវត្ថិភាពក្នុងការធ្វើដំណើរ និងជួបជុំក្រុមគ្រួសារ សាច់ញាតិ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ។
យោតាមរបាយការណ៍របស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)បានឱ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ នេះ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើតឡើងទៅលើបងប្អូនកម្មករនិយោជិតចំនួន ៦៣៦លើក កើនឡើងចំនួន២៦០លើក ស្មើនឹង ៧១.៨៩%បើធៀបនឹងត្រីមាសទី១ដូចគ្នាក្នុងឆ្នាំ២០២២ កន្លងទៅ។ ក្នុងនោះ មានអ្នកស្លាប់កើនឡើង ២១% អ្នករបួសធ្ងន់កើនឡើង ០.៨៤%និងអ្នករបួសស្រាលកើនឡើង ៧៨% ៕
អត្ថបទ៖ សំអឿន

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


