ព័ត៌មានជាតិ
សម្តេចពិជ័យសេនា ទៀ បាញ់ ផ្តួចផ្តើមធ្វើបុណ្យផ្កាប្រាក់សាមគ្គីនៅវត្តទេពពោធិវង្ស
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា គោលបំណងនៃការរៀបចំបុណ្យផ្កាប្រាក់សាមគ្គីនេះឡើង គឺដើម្បីជាការរៃអង្គាសបច្ច័យយកមកកសាងសមទ្ធិផលក្នុងវត្តទេព ពោធិវង្ស ស្ថិតនៅក្នុងភូមិត្រពាំងសេស សង្កាត់គោកចក ក្រុងសៀមរាប កាលពីរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ដើមី្បប្រមូលបច្ច័យសាងសង់សាលាអនុគណក្រុងសៀមរាប សម្រាប់បម្រើដល់វិស័យព្រះពុទ្ធសាសនាជូនប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត។

តាមសង្ឃដិការបស់ព្រះវិជ័យរង្សីបណ្ឌិត ឡាច លាង ព្រះធម្មធរគណខេត្ត និងជាព្រះអនុគណក្រុងសៀមរាប បច្ច័យដែលទទួលបានពីអង្គផ្កាប្រាក់នេះ និងយកទៅធ្វើការផ្គត់ផ្គង់លើតម្រូវការចាំបាច់ក្នុងវត្ត សំខាន់ក្នុងការទូទាត់សងថ្លៃតំណង់នូវអគារសាលាអនុគណមានបណ្តោយ៣១ម៉ែត្រ និងទទឹង១២ម៉ែត្រ កម្ពស់២ជាន់សង់ពីឥដ្ឋ ដែក និងស៊ីម៉ង់ត៍ដែលបានកសាងកាលពីឆ្នាំ២០១៩ ហើយបានរួចរាល់នៅដើមឆ្នាំ២០២៣នេះ។ ព្រះតេជគុណបន្ថែមថា ព្រះពុទ្ធសាសនាបានផ្តល់នូវគុណប្រយោជន៍ជាច្រើនយ៉ាង គឺឱវាទពុទ្ធសាសនាជាបច្ច័យមួយជួយឲ្យមនុស្សមានសេចក្តីសុខស្ងប់ខាងផ្លូវចិត្តនឹងធ្វើឲ្យបុគ្គលគ្រប់រូបមានសុខភាពផ្លូវចិត្តល្អរឹងមាំ និងនាំឲ្យសុខភាពរាងកាយរបស់បុគ្គលល្អផងដែរ ព្រោះសុខភាពកាយអាស្រ័យនិងសុខភាពផ្លូវចិត្ត។ ព្រះពុទ្ធសាសនាធ្វើឲ្យមនុស្សមានអារម្មណ៍ល្អមានសតិ្តរឹងមាំជានិច្ចប្រាស់ចាកសេចក្តីភ័យខ្លាច និងវិបត្តិទាំងពួង និងជួយផ្តល់កម្លាំងចិត្ត ធ្វើឲ្យមនុស្សមានកម្លាំងចិត្តជឿជាក់លើខ្លួនឯងថាមានអ្នកជួយតាមថែរក្សាជានិច្ច ជាបច្ច័យមួយដែលអាចជួយឲ្យការធ្វើការងារបានសម្រេច និងមានឱកាសយកឈ្នះលើឧបសគ្គទាំងពួងបាន ។ ព្រះពុទ្ឋសាសនាក៏ជាបច្ច័យជួយឲ្យការចិញ្ចឹមជីវិតរបស់បុគ្គលកាន់តែមានរបៀបវិន័យ និងមានគុណភាពល្អឡើង មានឱកាសបានសម្រេចប្រយោជន៍ដោយល្អ។

ព្រះវិជ័យរង្សីបណ្ឌិតបានបន្តទៀតថា ក្នុងពិធីពុទ្ធសាសនាដ៏សំខាន់មួយនេះ នឹងបានចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនាឲ្យកាន់តែរីកចម្រើនទូលំទូលាយឡើងដើម្បីបុព្វហេតុសន្ដិភាព ស្ថិរភាពសុខដុមរមនានៅក្នុងសង្គម និងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព និងផ្ដល់ឱកាសដល់ពុទ្ធសាសនិកជន និងពុទ្ធសាសនូបត្ថម្ភក៍ ដែលបានអញ្ជើញមកពីទីជិតទីឆ្ងាយ ចូលរួមធ្វើបុណ្យដ៏ធំនេះ ដែលឆ្លុះបញ្ច៉ាំងឲ្យឃើញពីមហាសាមគ្គីភាព ក្នុងសង្គមកម្ពុជាទាំងមូល ក៏ជាឱកាសបង្កើននូវសេចក្ដីគោរពស្រឡាញ់គ្នា ទៅវិញទៅមក រួមចំណែកកាត់បន្ថយ និងលុបបំបាត់អំពើអកុសល និងអំពើហិង្សាផងទាំងពួងក្នុងសង្គម និងឈោងចាប់យកសុខសន្ដិភាពដ៏ពេញលេញ រួមជាមួយសុខុមាលភាពផ្លូវកាយ ផ្លូវចិត្ដ ដែលធ្វើឲ្យសង្គមជាតិកាន់តែមានការអភិវឌ្ឍន៍ប្រកបដោយសេចក្ដីសុខក្សេមក្សាន្ដ ។

បន្ទាប់ពីលោកគ្រូអាចារ្យ ធ្វើកម្មវិធីវេរប្រគេនបច្ច័យជូនដល់ព្រះគ្រូចៅអធិការវត្តរួចមក លោកគ្រូអាចារ្យ បានធ្វើពិធីពុទ្ធាភិសេកព្រះអង្គផ្ចាញ់មា ដែលបានធ្វើទៅតាមប្រពៃណី ព្រះពុទ្ធសាសនា ដើមី្បក្នុងការតម្កល់ទុកនៅក្នុងអគារសាលា អនុគណសម្រាប់ព្រះសង្ឃ ពុទ្ធបរិស័ទគោរពប្រតិបត្តិ ទៅតាមគន្លងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ការកសាងព្រះពុទ្ធបដិមា តាងព្រះបរមរូបនៃព្រះសម្មាសម្ពុទ្ធជាម្ចាស់កើតមានតាំងពីសម័យពុទ្ធកាលម៉្លេះព្រះពុទ្ឋជាម្ចាស់នៃយើង ព្រះអង្គទ្រង់ត្រាស់សម្ដែងសរសើរអំពីអានិសង្សនៃការជួសជុល និងការកសាងព្រះពុទ្ធរូប ដែលត្រូវបានទទួលផល យ៉ាងច្រើនជាអនេកប្បការ៕
អត្ថបទ៖ គឿនវេត





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


