ព័ត៌មានជាតិ
សម្តេច ទៀ បាញ់៖ សមទ្ធិផលដែលខេត្តសៀមរាបទទួលបាន គឺកើតចេញពីបក្សប្រជាជន និងពលរដ្ឋខ្មែរ
សម្តេចពិជ័យ ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាបបានលើកឡើងថា សមទ្ធិផលធំៗដែលខេត្តសៀមរាបមានសព្វថ្ងៃ គឺកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋខ្មែរដែលរស់នៅខេត្តសៀមរាប។

សម្តេចលើកឡើងបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការចូលនិវត្ត ១១២៤នាក់នៅខេត្តសៀមរាបដែលបានបូជានូវកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ក្នុងកិច្ចការពារកសាងមាតុភូមិ ឲ្យមានការអភិវឌ្ឍរីកចម្រើននៅទូទាំងប្រទេស និងនៅខេត្តសៀមរាប។ ពិធីនេះ ធ្វើឡើងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត។
សម្តេច ទៀ បាញ់ ក៏បានរំលឹកអំពីស្មារតី ថ្ងៃ ២ធ្នូ ១៩៧៨ និងស្មារតីថ្ងៃជ័យជម្នះ ៧មករា ១៩៧៩ ដែលបាននាំមកនូវសមទ្ធិផលជាច្រើនក្នុងកិច្ចអភិវឌ្ឍប្រទេស និងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជារយៈពេល ៤៥ឆ្នាំមកនេះ។ ម៉្យាងទៀត សមទ្ធិផលទាំងនេះ ក៏មានការចូលរួមយ៉ាងសកម្មពីសំណាក់ពលរដ្ឋទាំងអស់ក្នុងខេត្តសៀមរាប ក៏ដូចទូទាំងប្រទេស។ សម្តេចពិជ័យសេនា ក៏បានសម្តែងនូវគុណូបការៈដ៏ថ្លៃថ្លាចំពោះមន្ត្រីចូលនិវត្តន៍ដែលបានចូលរួមកសាងជាតិ បណ្តុះបណ្តាលធនធានមនុស្ស និងកសាងសមិទ្ធផលនានា ក្នុងការគាំទ្រគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស។

ជាមួយគ្នានេះ លោក ប្រាក់ សោភ័ណ សមាជិកគណៈកម្មាធិការថ្នាក់កណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តសៀមរាប បានបញ្ជាក់ថា មន្ត្រីរាជការស៊ីវិលដែលបានចូលនិវត្តន៍ទូទាំងខេត្ត មានចំនួនសរុប ២០៥៥នាក់ ស្រី ៦៨៣នាក់ ។ ក្នុងថ្ងៃនេះ អ្នកចូលនិវត្តន៍មកពីក្រុងសៀមរាបដែលជាអតីតមន្ត្រីរាជការស៊ីវិលនៃមន្ទីរ អង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុងសៀមរាប ចំនួន ១១២៤នាក់ បានចូលរួម ។

សម្តេចពិជ័យ ទៀ បាញ់ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ចំពោះមន្ត្រីចូលនិវត្តន៍ទាំងពីរភេទ។ សម្កេចពិជ័យសេនា បានបញ្ជាក់ថា ការជួបជុំនេះ គឺជាប្រពៃណី ទំនៀមទម្លាប់របស់គណបក្សប្រជាជនកម្ពុជា នៅរៀងរាល់ឆ្នាំក្នុងឱកាសបុណ្យជាតិ បុណ្យប្រពៃណីជាតិ តែងតែបានយកចិត្តទុកដាក់ចំពោះមន្ត្រីចូលនិវត្តន៍ទាំងមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ក្នុងការតបស្នងសងគុណបំណាច់ និងរំលឹកនូវវីរភាពក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសឲ្យមានភាពសុខសាន្ត និង រីកចម្រើនលើគ្រប់វិស័យក្នុងខេត្តសៀមរាប៕
ដោយ៖ គឿន វេត


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


