ឆេះ​ឃ្លាំង​ស្តុក​សម្ភារៈសំណង់ និង​ខ្សែភ្លើង សំណាង​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ឆេះ​ឃ្លាំង​ស្តុក​សម្ភារៈសំណង់ និង​ខ្សែភ្លើង សំណាង​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស

Published

on

ព្រះសីហនុ ៖ អគ្គិភ័យ​បានឆាបឆេះ​ឃ្លាំង​ស្តុក​ដាក់​សម្ភារៈ​សំណង់​ និង​ខ្សែភ្លើង ​សំណាង​មិន​បណ្ដាល​ឲ្យ​មនុស្ស​រងគ្រោះ​ ចំពោះ​មូលហេតុ​នៅពុំ​ទាន់​មានការ​បញ្ជាក់​ថា​មក​ពី​អ្វី​នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ ​កើតឡើង​នា​វេលាម៉ោង​១៤និង០០នាទីរសៀល​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅចំណុច​ម្តុំ​វត្ត​អូរត្រេះ ភូមិ​០៦ សង្កាត់​លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

បើតាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ខាងលើ​នេះ ត្រូវ​បាន​​កម្លាំង​ជំនាញ នៃ​ការិយាល័យ​ជំនួយ​មនុស្សធម៌​ និង​សង្គ្រោះ​គ្រោះមហន្តរាយ កងរាជអាវុធហត្ថ​ខេត្ត ចំនួន​០៧​នាក់ សហការ​ជាមួយ​កម្លាំង​ស្នងការ​នគរបាល ចុះ​ជួយ​អន្តរាគមន៍​ភ្លាមៗ​នៅ​ទីតាំង​កន្លែង​កើតហេតុ ដោយ​ក្នុងនោះសមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ រថយន្ត អ​.​ហ ខេត្ត ចំនួន​០១​គ្រឿង ប្រើប្រាស់​ទឹក អស់​០១​ឡាន​, រថយន្ត ន​.​ប ០២​គ្រឿង ប្រើប្រាស់​ទឹក អស់​០២​ឡាន​។

បន្ទាប់​ពី​សមត្ថកិច្ច​អន្តរាគមន៍​ អគ្គិភ័យ​ត្រូវ​បាន​រលត់​ទាំងស្រុង ​វេលា​ម៉ោង​១៤និង៤៥​នាទី អគ្គិភ័យ​នេះ​ មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ រីឯ​មូលហេតុ​មិនទាន់​ដឹង​ច្បាស់​នោះ​ទេ៕

កែសម្រួល​ដោយ ៖ នាគព័ន្ធ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services