Connect with us

ព័ត៌មានជាតិ

យោធាកម្ពុជា និងវៀតណាម នឹងបន្តកិច្ចសហការល្អរវាងគ្នា ដើម្បីធានាឲ្យបាននូវព្រំដែនសន្តិភាព

បានផុស

នៅ

នៅក្នុងឆ្នាំ២០២៣នេះ យោធាកម្ពុជា និងវៀតណាម នឹងខិតខំ​ប្រឹងប្រែងបន្ថែមទៀត ដើម្បីជំរុញទំនាក់ទំនាក់កាន់តែល្អរវាងគ្នា និងគ្នា​ ក្នុងន័យធានាបាននូវព្រំដែនសន្តិភាព និងការអភិវឌ្ឍរួមគ្នា។ នេះ គឺជាលទ្ធផលនៃកិច្ចប្រជុំរួមគ្នា ដើម្បីបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការនៅក្នុងឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣នេះរវាងបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេសវៀតណាម នៅព្រឹកថ្ងៃចន្ទនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកឧត្តមសេនីយ៍ទោ ឡេ ឌឹកថាយ មេបញ្ជាការបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេសវៀតណាម។

នៅក្នុងជំនួបនេះ ភាគីទាំងពីរ បានសម្តែងនូវមោទកភាពចំពោះការរីកចម្រើនជាលំដាប់នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយនឹងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ដោយសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើនរាប់ចាប់តាំងពីឆ្នាំ២០០៤ មក។ ជាពិសេស ទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ បានឈានឡើងដល់កម្រិតមួយទៀត គឺការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងពីរ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ដោយក្នុងរយៈកាលកន្លងមកនេះ អនុស្សារណៈនេះ ពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងបន្ថែមទៀត និងលើកកម្ពស់ប្រសិទ្ធភាពនៃការងារសហការគ្រប់គ្រង និងការពារព្រំដែន ដើម្បីធានាការពារសន្តិសុខ សន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។

ជាក់ស្តែង ទំនាក់ទំនងរវាងការិយាល័យទី២ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងស្នងការស្រាវជ្រាវព័ត៌មានសន្ដិសុខ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានឈានមកដល់ការបង្កើតយន្តការអចិន្ត្រៃយ៍ដើម្បីជំរុញកិច្ចសហប្រតិបត្តិការកម្រិតអង្គភាពជំនាញ តាមរយៈការចុះហត្ថលេខារួមគ្នាលើលក្ខខណ្ឌស្ដីពីកិច្ចសហប្រតិបត្តិការ (ToR) រវាងអង្គភាពទាំងពីរ នៅក្នុងថ្ងៃនេះផងដែរ។

ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការក្នុងរយៈពេលពេញមួយឆ្នាំ២០២២ កន្លងទៅ ដោយក្នុងនេះ កងទ័ពទាំងពីរបានបន្តសហការគ្នាយ៉ាងសកម្មលើការផ្លាស់ប្តូរគណៈប្រតិភូ, ការងារល្បាតទប់ស្កាត់បទល្មើសឆ្លងដែន, ការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស និងបានជួបប្រជុំពិភាក្សាដោះស្រាយភារកិច្ចការពារព្រំដែនតាមយន្តការគ្រប់កម្រិត ទទួលបានលទ្ធផលល្អប្រសើរ រួមទាំងការបន្តរួមសហការជួយគ្នាទៅវិញទៅមកយ៉ាងស្អិតរមួតទាំងស្មារតី និងសម្ភារ ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងក្នុងស្ថានការណ៍លំបាកផ្សេងៗ។

លទ្ធផលការងារ ដែលសម្រេចបានមកនេះ ពិតជាបានចូលរួមចំណែកដល់ការរឹតចំណងមិត្តភាពរវាងប្រទេស និងប្រជាជនទាំងពីរ ក៏ដូចជាការថែរក្សាបាននូវសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខនៅតាមបណ្តោយព្រំដែន ដែលជាការបង្កលក្ខណៈអំណោយផលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម, ទេសចរណ៍ និងជីវភាពរស់នៅដោយសុខសាន្តរបស់ប្រជាជនទាំងសងខាង ស្របតាមទិសស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង”។

សម្រាប់ទិសដៅឆ្នាំ២០២៣វិញ ភាគីទាំងពីរបានឯកភាពលើការបន្តកិច្ចខិតខំប្រឹងប្រែងសហការអនុវត្តភារកិច្ចស្របតាមខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមរវាងប្រទេសទាំងពីរ ឆ្នាំ២០១៩, ពិធីសារស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីដំណាក់កាល២០២០-២០២៤ និងផែនការកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ២០២៣ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ជាពិសេស ការជំរុញអនុវត្តអនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការការពារព្រំដែនគោក រវាងភាគីទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ទាំងនេះ គឺសំដៅនាំមកនូវការរីកចម្រើនកាន់តែសកម្មនៃទំនាក់ទំនងរវាងកងទ័ពការពារព្រំដែននៃប្រទេសទាំងពីរ ដើម្បីធានាបាននូវព្រំដែនសន្តិភាព និងការអភិវឌ្ឍរួម ដោយផ្តោតលើអាទិភាពមួយចំនួន ដូចជា ការបន្តកិច្ចសហការជួយគ្នាទៅវិញទៅមកដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩, ការចូលរួមបង្កលក្ខណៈដល់ភារកិច្ចខ័ណ្ឌសីមា និងការបោះបង្គោលព្រំដែនឱ្យបានឆាប់ចប់ជាស្ថាពរទៅតាមផែនការការងាររបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ការជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ, ការគាំទ្រលើការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស, ការបន្តសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត និងការត្រៀមលក្ខណៈចូលរួមអនុវត្តលំហាត់រួមលើប្រធានបទសង្គ្រោះគ្រោះមហន្តរាយ និងប្រឆាំងបទល្មើសឆ្លងដែននៅតាមបណ្តោយព្រំដែន ស្របតាមគោលការណ៍របស់ក្រសួងការពារជាតិនៃប្រទេសទាំងពីរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១០ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម