ព័ត៌មានជាតិ
បិទវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព របស់មន្ត្រីនៅថ្នាក់មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍
សៀមរាប ៖ ឆ្លងតាមការបណ្តុះបណ្តាលអស់រយៈពេល៣ថ្ងៃ វគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពអនុវត្តការងារមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍(ជំហានទី២) នៅសណ្ឋាគាររីជីនស៊ីអង្គរ ខេត្តសៀមរាប ដែលបានដំណើរការទៅប្រកប ដោយលទ្ធផលជាផ្លែផ្កា ក្នុងការពង្រឹងសមត្ថភាពរបស់មន្ត្រីនៅថ្នាក់មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ មកពី១៤ខេត្ត ដោយផ្តោតសំខាន់លើការផ្តល់ចំណេះដឹងនៃការអនុវត្តការងារជាក់ស្តែង ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ត្រូវបានបិទនៅរសៀលថ្ងៃទី ២៧ ខែ មេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

តាមការបញ្ជាក់របស់លោកស្រីគណៈគ្រប់គ្រងវគ្គ បានលើកនូវ ប្រធានបទសំខាន់ៗរួមមានឱកាស និងបញ្ហាប្រឈមក្នុងវិស័យ ប្រៃសណីយ៍ ការគ្រប់គ្រងអាជីកម្មប្រៃសណីយ៍ វិស័យទូរគមនាគមន៍ ការគ្រប់គ្រងធនធានវិសាលនៃ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន បច្ចេកវិទ្យាថ្មីៗ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធតាមជំនាញនីមួយៗ ការងារគ្រប់គ្រងធនធានមនុស្ស សវនកម្ម និងអធិការកិច្ចជាដើម ដែលអង្គពិភាក្សាបានលើកឡើង។

មានប្រសាសន៍បិទវគ្គបណ្តុះបណ្តាលនោះដែរ លោក ខាយ ឃុនហេង បានបញ្ជាក់ថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងបន្តរៀបចំវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីរាជការថ្នាក់ជាតិ និងតាមបណ្តាមន្ទីរ ប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត នៅតំបន់៣ខេត្តសៀមរាប ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និង បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឲ្យកាន់តែជឿនលឿនស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋលេខាធិការ ក៏បានលើកផងដែរ ពីគោលបំណងពង្រឹងសមត្ថភាព របស់មន្ត្រីនៅថ្នាក់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ទាំង១៤ខេត្ត កំណត់ជាតំបន់ សិក្ខាសាលាផ្តល់ចំណេះដឹង លើការអនុវត្តការងារជាក់ស្តែង ត្រូវបានរៀបចំឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោមការផ្តួចផ្តើមរបស់លោកជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍។ លោកបានបន្តថា សិក្ខាសាលារយៈពេល៣ថ្ងៃនេះពិតជាធ្វើឲ្យសិក្ខាកាមទាំងអស់គ្នាកាន់តែយល់ច្បាស់ថា គ្មានភាពជោគជ័យណាមួយអាចកើតឡើងបានទេ បើគ្មានការពង្រឹងសមត្ថភាពចំណេះដឹង ក្នុងការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តដូចដែលយើងបានឆ្លងកាត់ប៉ុន្មានថ្ងៃនេះ។

លោកក៏បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់បន្តពង្រឹងនិងពង្រីក ចំណេះដឹងបន្ថែមទៀត សម្រាប់ចូលរួមចំណែកបំពេញតួនាទីភារកិច្ចប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការអនុវត្តការងារប្រចាំថ្ងៃនៅតាមអង្គភាពរៀងៗខ្លួនឲ្យទទួលបានលទ្ធផលល្អប្រសើរបន្ថែមមួយកម្រិតទៀត។

លោកក៏បានបន្តទៀតថា ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោករដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ គឺចង់អភិវឌ្ឍធនធានមនុស្សឲ្យមានចំណេះដឹងជំនាញវិជ្ជាជីវៈ និងគុណវុឌ្ឍគ្រប់គ្រាន់ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យប្រៃសណីយ៍និងទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និង ឌីជីថល ប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោកក៏មានជំនឿជឿជាក់ថា លទ្ធផលដែលទទួលបានក្នុងអង្គសិក្ខាសាលានាប៉ុន្មានថ្ងៃនេះ ពិតជាមិនទាន់បានល្អគ្រប់ជ្រុងជ្រោយទេ ព្រោះការលើកឡើងនូវដំណោះស្រាយខ្លះមិនទាន់ឆ្លើយតបតាមការចង់បានរបស់សិក្ខាកាម ដោយសារលិខិតបទដ្ឋានគតិយុត្តិខ្លះនៅមានភាពមិនច្បាស់លាស់ ដែលទាមទារអោយមានការធ្វើវិសោធនកម្ម និង កសាងបន្ថែម ឬកែលម្អតាមការចាំបាច់។

លោកខាយ ឃុនហេង បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់តាមដាន ដោយមានការលើកឡើងនូវចំណុចសំខាន់ពាក់ព័ន្ធដែលបានជួបប្រទះ ដូចជាប្រភេទបទល្មើសទូរគមនាគមន៍ ការងារគ្រប់គ្រងបង្គោលអង់តែន រួមទាំងដំណោះស្រាយចំពោះទស្សនៈមិនត្រឹមត្រូវតាមបច្ចេកទេសចំពោះការកំណត់ដែនអេឡិចត្រូម៉ាញេទិច និងបញ្ហាសេវាខ្សោយឬមិនមានសេវាគ្របដណ្តប់នៅតាមតំបន់ខ្លះពីសេវាទូរសព្ទចល័ត3G និង4Gជាដើម ព្រមទាំងធ្វើការសិក្សាស្រាវជ្រាវបន្ត តាមប្រព័ន្ធអ៊ិនធឺណេត ក្នុងការបង្កើននូវចំណេះដឹងរបស់ខ្លួនបន្ថែម ឬ តាមរយៈភេជរបស់ក្រសួងជាដើម៕
ដោយ ៖ គឿនវេត




-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


