ព័ត៌មានជាតិ
ស្នងការរាជធានី ត្រៀមកម្លាំងជាង ៣ពាន់នាក់ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម
សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ គឺស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រៀមកម្លាំងចម្រុះជាង ៣ពាន់នាក់ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍។

លោកឧត្ដមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ២៨ ខែមេសានេះថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រៀមកម្លាំងចម្រុះជាង ៣ពាន់នាក់ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

អ្នកនាំពាក្យរូបនេះ ឲ្យដឹងថា «ក្រោមការបញ្ជាផ្ទាល់របស់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ គឺយើងប្រើប្រាស់កម្លាំងរួមជាង ៣ពាន់ ៤រយនាក់ ក្នុងនោះ មានទាំងកម្លាំងត្រៀមអន្តរាគមន៍ កម្លាំងល្បាត កម្លាំងអគ្គិភ័យ ជាពិសេសគឺកម្លាំងសម្រួលចរាចរណ៍ និងសណ្ដាប់ធ្នាប់»។
បន្ថែមពីលើនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានត្រៀមកម្លាំងប្រចាំបញ្ជាមួយចំនួនទៀត នៅពេលមានករណីចាំបាច់ណាមួយ ដែលត្រូវប្រើប្រាស់កម្លាំងអន្តរាគមន៍។ នេះបើតាមលោកឧត្ដមសេនីយ៍ត្រី សាន សុខសីហា ដដែល។
សូមជម្រាបថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ នឹងត្រូវបើកជាផ្លូវការនៅថ្ងៃទី ៥ ខែឧសភា រហូតដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានប្រសាសន៍ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) កាលពីថ្ងៃទី ២៧ ខែមេសាថា ប្រទេសកម្ពុជា បានត្រៀមកម្លាំងសរុបប្រមាណ ២ម៉ឺននាក់ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ៕
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


