ព័ត៌មានជាតិ
ពលរដ្ឋដាក់ចម្ងល់ “តើព្រះអគ្គិជ័យកីឡា ឬ ភ្លើងគប់កីឡាមានន័យបែបណា”?
សម្លេងសាទររបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅអមតាមដងផ្លូវបានបន្លឺឡើងយ៉ាងកងរំពង ជាមួយដៃកាន់ដងទង់ជាតិ គ្រវីបក់រវើកៗគ្រប់ៗគ្នា ជាសញ្ញាស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាជនកម្ពុជាចំពោះកីឡាសកលមួយនេះ។
កាលពីព្រឹកថ្ងៃទី ១ ខែឧសភា ព្រះអគ្គិជ័យកីឡាបានដង្ហែរចូលដល់ទឹកដីខេត្តបាត់ដំបងដែលផ្តើមទទួលនិងដង្ហែរចាប់ពីគោលដៅស្រុកមោងឫស្សីនៃខេត្តបាត់ដំបង។


ក្នុងនោះគេសង្គេតឃើញថា នៅតាមដងផ្លូវមានប្រជាពលរដ្ឋ សិស្សានុស្ស និងលោកគ្រូ អ្នកគ្រូ បណ្តាមន្ត្រីរាជការ កីឡាករយ៉ាងច្រើនកុះករ ទទួលស្វាគមន៍យ៉ាងសប្បាយរីករាយ។
ក្រោយពីទទួលសាទរទាំងពលរដ្ឋទាំងសិស្សានុសិស្ស បាននាំគ្នាជជែកគ្នាហើយដាក់ចម្ងល់ដូចៗគ្នា ដែលអ្នកខ្លះបានត្រឹមតែឮជាលើកដំបូងប៉ុណ្ណោះ តែពួកគាត់អត់យល់ទេថា តើកីឡានេះជាអ្វីហើយមានន័យបែបណា?។
លោក គឹម សោភ័ណ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បះខេត្តបាត់ដំបងបានពន្យល់ថា អគ្គិជ័យកីឡាកើតឡើងតាំងពីសម័យក្រិចបុរាណ។ មុននឹងគេប្រកួតកីឡាគេបានទៅសុំព្រះអគ្គិពីអទិទេព នៅភ្នំអូឡាំពេជ។ វិធីដែលគេធ្វើគេយកចំណាំងផ្លាតដាក់ទៅលើស្លឹកអូលុីវ ដែលស្ងួតៗរហូតដល់ស្លឹកអូលុីវឆេះ គេយកភ្លើងនោះទៅហែរបណ្តាក់គ្នារហូតដល់កន្លែងប្រកួត ហើយគេរក្សាភ្លើងនោះមិនឲ្យរលត់ទេ រហូតដល់ចប់ការប្រកួត។

ចំណែកប្រភពមួយផ្សេងទៀតបានលើកឡើងថា កាលពី ២០០០ ឆ្នាំមុនគ្រិស្តសករាជ គេបានប្រកួតកីឡា “ឡាំពេជ” បុរាណនៅលើភ្នំ”អូឡាំពេជ”នៃប្រទេសក្រិច និងបានយកភ្លើងពីកំដៅព្រះអាទិត្យដើម្បីបើកកីឡាអូឡាំពិករហូតដល់សម័យបច្ចុប្បន្ន។
ព្រះអគ្គិជ័យឬភ្លើងគប់កីឡា បានក្លាយជានិមិត្តសញ្ញារបស់គណកម្មការអូឡាំពេជអន្តរជាតិ ដែលនិមិត្តរូបតំណាងឲ្យកីឡាសម័យទំនើបនិងកីឡាសម័យបុរាណ។ ភ្លើងគប់កីឡានេះបានបង្កប់អត្ថន័យនៃអំណាចទេវ: ថាមពល មិត្តភាព សាមគ្គីភាព និងនិរន្តភាពដែលជាគុណតម្លៃសកលនៃទំនាក់ទំនងរវាងការប្រកួតកីឡា និងការរស់នៅប្រចាំថ្ងៃហើយបានក្លាយជាគំរូដ៏ល្អក្នុងការប្រកួតកីឡាធំៗផ្សេងទៀត។

សូមបញ្ជាក់ថា ក្រោយពីអាជ្ញាធរខេត្តបាត់ដំបងនិងដង្ហែព្រះអគ្គីជ័យកីឡារួចរាល់ហើយ នឹងយកទៅតម្កល់ទុកនៅក្នុងទីអារាម វត្តពោធិវាល ក្នុងភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង តាមប្រពៃណីព្រះពុទ្ធសាសនា។ នៅព្រឹកថ្ងៃទី ២ ខែឧសភា ព្រះអគ្គីជ័យកីឡានឹងត្រូវដង្ហែចេញពីក្រុងបាត់ដំបង ឆ្លងកាត់ស្រុកថ្មគោលឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យបន្តទៀត៕
អត្ថបទ៖ សៅ សារិទ្ធ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


