Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ៖ ការ​ទទួលបាន​គោរមងារ​កិត្តិយស «​ពុទ្ធ​មា​មកា​ភិ​បាល​» គឺជា​កិត្តិយស​ណាស់ ហើយក៏​ជា​មោទនភាព​ណាស់

បានផុស

នៅ

ថ្លែង​ក្នុង​ជំនួប​សម្ដែង​ការ​គួរសម​ និង​ពិភក្សាការ​ងារ​ជាមួយ ឯកឧត្ដម Phallop Thaiarry ជា​ប្រធាន​អង្គការ​ពុទ្ធសាសនិក​ពិភពលោក នៅវិមានសន្តិភាព នា​រសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ​បាន​មានប្រសាសន៍ថា ការទទួលបាន​គោរមងារ​កិត្តិយស «​ពុទ្ធ​មា​មកា​ភិ​បាល​» គឺជា​កិត្តិយស​ណាស់ ហើយក៏​ជា​មោទនភាព​ណាស់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្ដម Phallop Thaiarry បាន​គោរព​ជម្រាប​ជូន​សម្ដេច​តេ​ជោ​ថា ឯកឧត្តម​ពិតជា​មាន​កិត្តិយស​ណាស់​ដែល​បានផ្ដល់​គោរមងា​កិត្តិយស «​ពុទ្ធ​មា​មកា​ភិ​បាល​» ជូន​ដល់​សម្ដេច​តេ​ជោ​ព្រោះថា សម្ដេច​តេ​ជោ​បាន​ចូលរួមចំណែក​យ៉ាងច្រើន​ក្នុងការ​ស្វែងរក​សន្តិភាព ការអភិវឌ្ឍ ការ​ធ្វើ​ឲ្យ​សាសនា​បាន​រស់​ឡើងវិញ​នៅ​កម្ពុជា និង​ការធ្វើ​សុខដុម​នីយកម្ម​សាសនា ដែលជា​ការងារ​បម្រើ​មិន​ត្រឹមតែ​កម្ពុជា​ទេ ប៉ុន្តែ​បម្រើ​ឲ្យ​មនុស្សជាតិ ដែល​កិច្ចការ​នេះ ចាំបាច់​ត្រូវ​កត់ត្រា​ទុក ក្នុង​ប្រវត្តិសាស្ត្រ​តាមរយៈ​គោរព​ជូន​សម្ដេច​តេ​ជោ​នូវ​គោរមងា​នេះ​។

​ការ​ឆ្លើយតប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា សម្ដេច​តេ​ជោ នឹង​ខិតខំ​ថែមទៀត​ដើម្បី​លើកស្ទួយ​វិស័យ​សាសនា​ផង និង​ធ្វើ​សុខដុម​នីយកម្ម​សាសនា​ផង មិន​ត្រឹមតែ​រវាង​ព្រះពុទ្ធសាសនា​ទេ ប៉ុន្តែ​រវាង​សាសនា​ខុសគ្នា​ផង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម