ព័ត៌មានជាតិ
ខេត្តកែបផ្អាកចរាចរណ៍ ៤ ថ្ងៃចំពោះរថយន្តដឹកជញ្ជូនរ៉ែផ្លូវ ៣៣ អា ដើម្បីប្រកួតកីឡាទ្រីយ៉ាថ្លុង
រដ្ឋបាលខេត្តកែបបានប្រកាសផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន ចំពោះរថយន្តដឹកជញ្ជូនរ៉ែគ្រប់ប្រភេទ ដែលកំពុងធ្វើចរាចរណ៍លើដងផ្លូវជាតិលេខ ៣៣អា ចាប់ពីថ្ងៃទី ០៥ ដល់ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២៣ ដើម្បីរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ លើប្រភេទកីឡាទ្រីយ៉ាថ្លុង។

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបញ្ជាក់ថា «ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ចូលរួមអបអរសាទរនូវព្រឹត្តិការណ៍ស៊ីហ្គេម ជាប្រវត្តិសាស្ត្រនេះ រដ្ឋបាលខេត្តកែប សម្រេចផ្អាកជាបណ្ដោះអាសន្ននូវការដឹកជញ្ជូនរ៉ែលើកំណាត់ផ្លូវជាតិលេខ៣៣អាការដ្ឋានសំណង់ និងហាមដាច់ខាតសត្វចិញ្ចឹមគ្រប់ប្រភេទឆ្លងកាត់ដងផ្លូវពិសេសចាប់ពីចំណុចមុខក្លោងទ្វារវិហារខ្មែរឥស្លាម កាត់តាមផ្សារក្ដាម ផ្លូវ1KEP1 រហូតដល់មុខសាលាខេត្តកែប ពីថ្ងៃទី ៦ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២៣ ដោយគន្លងផ្លូវនេះ ស្ថិតក្នុងសៀគ្វីនៃការប្រកួតកីឡាស៊ីហ្គេម»។
ខេត្តកែបក៏ត្រូវបានរាជរដ្ឋាភិបាលជ្រើសរើសជា ទីតាំងសម្រាប់ការប្រកួតកីឡាស៊ីហ្គេម ប្រភេទកីឡាទ្រីយ៉ាថ្លុង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


