ព័ត៌មានជាតិ
លោក នេត្រ ភក្រ្តា៖ តំបន់ខ្នងផ្សារដំឡើងបង្គោលទូរសព្ទរួចហើយ សេវាក៏ដើរលឿន
បើតាមការអះអាងរបស់លោក នេត្រ ភក្រ្តា នៅតំបន់ទេសចរណ៍ធម្មជាតិខ្នងផ្សារបានរៀបចំដំឡើងបង្គោលទូរសព្ទរួចរាល់ ហើយសេវាទូរសព្ទក៏ដើរលឿនផងដែរ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងនៅក្នុងសន្និសីទស្តីពីយុទ្ធនាការអន្ទាក់សូន្យលើកទី ២ នៅក្នុងខេត្តកំពង់ស្ពឺថា នៅតំបន់ខ្នងផ្សារក្រោយពេលរៀបចំដំឡើងបង្គោលសេវាទូរសព្ទរួចរាល់ ឃើញថាសេវាដើរលឿន។

ខ្នងផ្សារជាតំបន់ទេសចរណ៍ធម្មជាតិដ៏ល្បីល្បាញក្នុងស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ ដែលជាតំបន់ព្រៃភ្នំហើយជាទីទាក់ទាញដល់អ្នកទេសចរ។ បើតាមលោក នេត្រ ភក្រ្តា ក្រៅពីរៀបចំដំឡើងបង្គោលអង់តែទូរសព្ទ អាជ្ញាធរបានរៀបចំហេដ្ឋារចនាសម្ព័ន្ធដូចជាបន្ទប់ទឹក និងសេវាគាំទ្រផ្សេងទៀតដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកទេសចរក្នុងការមកកម្សាន្ត។
ក្រសួងបរិស្ថានដោយសហការជាមួយក្រសួងប្រៃសណីយ៍ គ្រោងរៀបចំដំឡើងបង្គោលអង់តែនទូរសព្ទចំនួន ១០០ នៅតាមតំបន់ការពារធម្មជាតិដែលមានសក្ដានុពលទេសចរណ៍។
លោក នេត្រ ភក្រ្តា បានអះអាងថា ការរៀបចំបង្គោលអង់ទែននៅតាមតំបន់ការពារធនធានធម្មជាតិរបស់កម្ពុជា ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកទេសចរអាចចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ធម្មជាតិរបស់ប្រទេសកម្ពុជា ជាពិសេសអាចចែករំលែកនូវដំណើរកម្សាន្តដល់អ្នកទេសចរនានាបានដឹងនិងមកទស្សនា៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


