ព័ត៌មានជាតិ
កម្ពុជារំពឹងកំណើនទេសចរអន្តរជាតិងើបឡើងវិញ ក្រោយព្រឹត្តិការណ៍ស៊ីហ្គេម
ក្រោយព្រឹត្តិការណ៍ការរៀបចំព្រឹត្តិការណ៍ជាតិធំៗនៅកម្ពុជា ជាពិសេសការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមដែលបានបញ្ចប់កន្លងទៅថ្មីៗនេះ កម្ពុជារំពឹងកំណើនទេសចរអន្តរជាតិមានសន្ទុះងើបឡើងវិញ។

លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៩ ខែឧសភានេះថា នៅក្នុងឆ្នាំ ២០២៣ តាមរយៈព្រឹត្តិការណ៍ធំៗនៅកម្ពុជា ជាពិសេសព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ កម្ពុជាអាចទទួលបានទេសចរណ៍ជាតិ និងអន្តរជាតិប្រមាណ ១៩ លាននាក់ ក្នុងនោះទេសចរណ៍អន្តរជាតិប្រមាណ ៤ លានាក់។
អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា សន្ទស្សន៍ទេសចរណ៍ ដែលនៅក្នុងផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍អំឡុងពេល និងក្រោយវិបត្តិជំងឺឆ្លងកូវីដ១៩ នៅឆ្នាំ២០២៥ និង២០២៦ នឹងចាប់យកមកវិញនូវចំនួនភ្ញៀវទេសចរអន្តរជាតិ ៧លាននាក់មកវិញ ដូចពេលមុនវិបត្តិជំងឺកូវីដ១៩។
ឆ្នាំ ២០២២ កម្ពុជារកចំណូលបានប្រមាណ ១,៤១៥ លានដុល្លារពីទេសចរអន្តរជាតិប្រមាណ ២,២៨ លាននាក់ ខណៈទេសចរជាតិប្រមាណ ១៤ លាននាក់ដែលដើរកម្សាន្តទូទាំងប្រទេស បានផ្តល់ចំណូលប្រមាណ ៦៥០ លានដុល្លារអាមេរិក៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


