ព័ត៌មានជាតិ
កម្ពុជា នាំចេញទំនិញ២០មុខសំខាន់ៗ បានចំណូលជាង ៧.២ពាន់លានដុល្លារ
រយៈពេល ៤ខែ ឆ្នាំ ២០២៣ កម្ពុជា បាននាំចេញទំនិញសំខាន់ៗចំនួន ២០មុខ សម្រេចបានថវិកាប្រមាណជាង ៧.២ពាន់លានដុល្លារអាមេរិក ពោលគឺមានការធ្លាក់ចុះ ៤.៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ សម្រេចបានចំនួនជាង ៧.៦ពាន់លានដុល្លារ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ទំនិញសំខាន់ៗ ដែលកម្ពុជា នាំចេញនោះរួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើពីក្រណាត់ សម្រេចបានជាង ១.៣ពាន់លានដុល្លារ, មាស៊ីន និងឧបករណ៍អគ្គិសនីជិត ៩៨០លានដុល្លារ, គុជខ្យងធម្មជាតិ ឬចិញ្ចឹម ត្បូងថ្មមានតម្លៃ ឬមានតម្លៃមធ្យមចំនួនជាង ៣០០លានដុល្លារ, ផ្លែឈើ និងគ្រាប់ផ្លែឈើជាង ៤០០លានដុល្លារ, កៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូជាង ២០០លានដុល្លារ, វត្ថុធ្វើអំពីស្បែក និងបរិក្ខាពីរោមសត្វជាង ៥១៥លានដុល្លារ និងទំនិញផ្សេងៗមួយចំនួនទៀត។
យោងតាមតារាងទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅក្នុងខែមេសា ឆ្នាំ ២០២៣ ការនាំចេញទំនិញរបស់កម្ពុជា សម្រេចបានទឹកប្រាក់ប្រមាណជាង ១.៨៤ពាន់លានដុល្លារ ថយចុះ ២.៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ សម្រេចបាន ១.៨៨ពាន់លានដុល្លារអាមេរិក។
ចំពោះការនាំចេញថយចុះនេះ អ្នកជំនាញសេដ្ឋកិច្ច ពាណិជ្ជកម្ម បានលើកឡើងថា គឺជានិន្នាការទីផ្សារសកល ដែលកើតមានវិបត្តិសេដ្ឋកិច្ចនៅគ្រប់ប្រទេស។
ទោះយ៉ាងណា អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គីសេរីវឌ្ឍន៍ មានសុទិដ្ឋិនិយមថា ការនាំចេញរបស់កម្ពុជា ទៅប្រទេសកិច្ចព្រមព្រៀងអាសិប មានការកើនឡើង ដោយសារទើបតែចាប់ផ្តើម។
លោកលើកឡើងថា ទីផ្សារកម្ពុជា បានធ្វើរួចហើយជាមួយប្រទេសមានកិច្ចព្រមព្រៀងអាសិប មានដូចជា ទីផ្សារកូរ៉េ ទីផ្សារប្រទេសអារ៉ាប់ ក៏ដូចជាទីផ្សារជប៉ុនជាដើម និងបានជំរុញផលិតកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារសកលលោក៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


