ព័ត៌មានជាតិ
គយប្រមូលចំណូលបានជាង ៥៦០លានដុល្លារ
ក្នុងរយៈពេល ៣ខែ ដើមឆ្នាំ ២០២៣នេះ ការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រមូលចំណូលបានជាង ៥៦៤លានដុល្លារ ពោលគឺថយចុះប្រមាណ ៥,២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២។

សម្រាប់មុខទំនិញ ដែលកម្ពុជា នាំចេញ មានដូចជា ផលិតផលកាត់ដេរ គិតជាទឹកប្រាក់ជាង២ពាន់រយលានដុល្លារ ថយចុះជាង២២ភាគរយ។ ប៉ុន្ដែការនាំចេញផលិតផលមិនមែនកាត់ដេរ ដូចជា គ្រឿងបំណែកអេឡិចត្រូនិក បង្គុំខ្សែភ្លើង កង់ ផលិតផលពីឈើ ឈើកែច្នៃ ផលិតផលពីប្លាស្ទិក គ្រឿងបន្លាស់រថយន្ត កុងផ្លាកេ អំពូលលម្អ ស្បែកសត្វកែច្នៃ និងផលិតផលផ្សេងៗទៀត មានទឹកប្រាក់ជាង ១៤០០ លានដុល្លារ ពោលគឺកើនឡើងប្រហែល ១៩ភាគរយ។
ដោយឡែក ការនាំចេញផលកសិកម្ម សម្រេចបានជាង ១២០០ លានដុល្លារ កើនឡើងជិត១១ភាគរយ ក្នុងនោះ កសិផលស្រូវនាំចេញមានតម្លៃជាង ៤ពាន់លានដុល្លារ កើនឡើងប្រមាណ ១១២,៨ លានដុល្លារអាមេរិក, ការនាំចេញអង្ករមានតម្លៃ ១២៦ លានដុល្លារអាមេរិក កើនឡើងប្រមាណ ២០,៩ លានដុល្លារអាមេរិក, កៅស៊ូនាំចេញមានតម្លៃ ៩៣,១ លានដុល្លារអាមេរិក ថយចុះប្រមាណ ១០,១ លានដុល្លារអាមេរិក និងកសិផលផ្សេងទៀតមានតម្លៃ ៦២៨,៤ លានដុល្លារអាមេរិក កើនឡើង ១២ លានដុល្លារអាមេរិក។
យោងតាមទិន្នន័យដដែលបានបង្ហាញថា ប្រភពចំណូលដែលច្រើនជាងគេ គឺបានមកពីអាករលើតម្លៃបន្ថែមមានជាង ៤២ភាគរយ អាករពិសេសមានជិត ៣៣ភាគរយ និងពន្ធគយមាន ២០ភាគរយ រួមទាំងប្រភពចំណូលផ្សេងៗទៀត៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


