ព័ត៌មានជាតិ
សម្ដេចសាយ ឈុំ សុំឲ្យបន្តរួមគ្នាការពារសន្តិភាព ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ
សម្ដេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានគណៈប្រចាំការ និងជាប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញបានបញ្ជាក់ថា សម្រាប់មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា បានបំពេញការងារបានយ៉ាងល្អប្រសើរ។ តែយើងត្រូវតែធ្វើអោយកាន់តែល្អថែមទៀត និងបន្តរួមគ្នាការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ជាមួយនិងការបន្តការផ្តល់សេវាជូនប្រជាពលរដ្ឋអោយកាន់តែលឿន និងទាន់ចិត្ត។

ការបញ្ជាក់បែបនេះរបស់សម្ដេចវិបុលសេនាភក្តីខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។
ក្នុងឱកាសនោះ លោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានមានប្រសាសន៍ថា ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ស្ពានថ្ម មានទីតាំងស្ថិតនៅក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញនេះ មានផ្ទៃដីទំហំ ១៩,៥០ម៉ែត គុណនឹង ៨០,៥០ម៉ែត្រ។ កាលដើមឡើយទីស្នាក់ការនេះ មានអគាររដ្ឋបាលតូច ចង្អៀតទំហំត្រឹម ៦ ម៉ែត្រ គុណនឹង៨ម៉ែត្រប៉ុណ្ណោះ។ ដោយពិបាកបំពេញការងារ ក្រុមការងារគណបក្ស និងគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ បានផ្តួចផ្ដើមកសាងអគាររដ្ឋបាលថ្មី ក្នុងបរិវេណទីស្នាក់ការគណបក្សសង្កាត់នេះឡើងវិញ។


អគាររដ្ឋបាលថ្មីនេះមានទំហំ ១៤,៣៥ម៉ែត្រ គុណនឹង ៣៦ម៉ែត្រ និងមានកម្ពស់ ២ ជាន់ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ និងបានបញ្ចប់ការសាងសង់កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ដោយចំណាយថវិកាសាងសង់អស់ចំនួន ២៥៣.៧៧៨ (ម្ភៃប្រាំម៉ឺន បីពាន់ប្រាំពីរយចិតសិបប្រាំបួនដុល្លាអាមេរិក) និងបានសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះ ។
សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសនោះបានសម្តែងនូវការកោតសរសើរចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ស្ពានថ្ម ដែលបានរួមគ្នាក្នុងការកសាងអគាររដ្ឋបាលថ្មីដ៏ធំសម្បើមក្នុងបរិវេណទីស្នាក់ការគណបក្ស សង្កាត់ស្ពានថ្មខាងលើនេះ ដែលស្នាក់ការនេះស័ក្កសមនិងកិត្តិយសរបស់គណបក្សប្រជាជនកម្ពុជារបស់យើង។
សម្ដេចវិបុលសេនាភក្តី សាយ ឈុំ មានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសនាបតី តេជោ ហ៊ុន សែន ជាប្រមុខដ៏ឈ្លាសវៃ, កម្ពុជាបានបន្តខិតខំ ពុះពារ ជម្នះការលំបាកទាំងអស់ ធ្វើឱ្យដំណើរការសេដ្ឋកិច្ច និងសង្គម មានភាពល្អប្រសើរជាបន្តបន្ទាប់ ហើយខិតខំសម្រេច ឱ្យបាន នូវគោលដៅអភិវឌ្ឍន៍ ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។
សម្ដេចវិបុលសេនាភក្តីបានបន្តទៀតថា ២០ ឆ្នាំចុងក្រោយនេះប្រទេសកម្ពុជាមានការអភិវឌ្ឍខ្លាំងណាស់ សូម្បីតែប្រជាពលរដ្ឋរស់នៅក្នុងស្រុកនិងនៅក្រៅស្រុក ពួកគាត់សុទ្ធតែនឹកស្មានមិនដល់ ថាកម្ពុជាយើងបានដើរមកដល់ចំណុដូចសព្វថ្ងៃនេះឡើយ។ ប្រជាពលរដ្ឋធ្វើស្រែ ចំការ បានធ្វើទំនើបកម្មលើមុខរបររបស់ខ្លួនទាំងមិនដឹងខ្លួនឬត្រៀមទុកជាមុន ពោលគឺកម្លាំងពលកម្មនៃការធ្វើស្រែចំការនេះ លេងប្រើគោ ក្របីដូចមុនទៀតហើយ ដោយបែរមកប្រើគ្រឿងចក្រ និងបច្ចេកវិទ្យាជំនួសវិញ។
សម្ដេចវិបុលសេនាភក្តី បានបន្ថែមទៀតថា សម្រាប់មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា យើងបានបំពេញការងារល្អប្រសើរហើយ តែសម្រាប់ទិសដៅទៅមុខ យើងត្រូវតែធ្វើអោយកាន់តែល្អថែមទៀត ។ បន្ត ការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ។បន្តការផ្តល់សេវាជូនប្រជាពលរដ្ឋអោយបានលឿន និងទាន់ចិត្ត៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


