Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន៖ រាជរដ្ឋាភិបាលតែងតែផ្តល់តម្លៃ និងសិទ្ធិដល់នារីប្រកបអាជីវកម្មក្រៅប្រព័ន្ធផ្នែកសេវាកម្សាន្ដទូទាំងប្រទេស

បានផុស

នៅ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រីដ៍វៃឆ្លាតតែងតែផ្តល់តម្លៃនិងសិទ្ធិដល់នារីប្រកបអាជីវកម្មក្រៅប្រព័ន្ធផ្នែកសេវាកម្សាន គ្រប់រាជធានីខេត្ត។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះខណៈពេលអញ្ជើញដឹកនាំកិច្ចប្រជុំ អំពីវឌ្ឍនភាពនៃការងារគ្រប់គ្រងនារីប្រកបអាជីវកម្មក្រៅប្រព័ន្ធផ្នែកសេវាកម្សាន នៅទីស្តីការក្រសួង នាថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំព្រឹកនេះផងដែរក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួង ចំនួន ៤ រួមមាន ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោជានាយករដ្ឋមន្ត្រីដ៏វៃឆ្លាតតែងតែយកចិត្តទុកដាក់ផ្តល់តម្លៃនិងសិទ្ធិដល់នារីប្រកបអាជីវកម្មក្រៅប្រព័ន្ធផ្នែកសេវាកម្សាន គ្រប់រាជធានីខេត្ត។

គួររំលឹកផងដែរថា សម្តេចកិត្តិសង្គហបណ្ឌិត ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ភារកិច្ចជូនកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ឲ្យទទួលបន្ទុកលើការងារគ្រប់គ្រងនារីប្រកបអាជីវកម្មក្រៅប្រព័ន្ធផ្នែកសេវាកម្សាន ។

គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នេះ ការជួបសំណេះសំណាលជាមួយនារីប្រកបអាជីវកម្មផ្នែកសេវាកម្សាន មានចំនួន ១១លើក នៅរាជធានីចំនួន ៦លើក ខេត្តកណ្តាលចំនួន០១លើក ខេត្តកំពង់ចាម ចំនួន០១លើក ខេត្តស្វាយរៀងចំនួន០១លើក ខេត្តពោធិ៍សាត់ចំនួន០១លើក និងខេត្តព្រះសីហនុចំនួន០១លើក។ ចំពោះបណ្តាខេត្តដែលនៅ​សេស​សល់​សម្តេចកិត្តិសង្គហបណ្ឌិត នឹងបន្តជួបសំណេះសំណាលបន្ថែមទៀត៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៣ នាទីutes មុន

ជំនន់ទឹកភ្លៀងអូរព្រំដែនកម្ពុជា ថៃ បានលិចច្រោះក្បាលស្ពាន និងផ្លូវវាងក្នុងស្រុកសំឡូត

ព័ត៌មានជាតិ១ ម៉ោង មុន

ចិន ចង់ឃើញកម្ពុជា និងថៃ ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងស្ម័គ្រខ្លួនចង់ជួយសម្របសម្រួលដោយយុត្តិធម៌

ព័ត៌មានជាតិ២ ម៉ោង មុន

ចៅសង្កាត់ចាក់អង្រែក្រោម៖ ច្បាប់ដកសញ្ជាតិ គឺជាអាវុធកម្ចាត់ជនចង់បំផ្លាញសន្តិភាពរបស់កម្ពុជា

ជីវិតកម្សាន្ដ២ ម៉ោង មុន

កុល ដាវី រំលឹកចំណងស្នេហ៍ ១០ឆ្នាំ ជាមួយ សុខ រក្សា និងសន្យាថែសុភមង្គលនេះឱ្យគង់វង្សដល់ចាស់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

វិស័យទេសចរណ៍ថៃ រំពឹង​ផលប៉ះពាល់ពីពន្ធខ្ពស់របស់ ត្រាំ

កងការពារអាកាស
ព័ត៌មានជាតិ២២ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

ព័ត៌មានជាតិ២១ ម៉ោង មុន

លោក សែម រតនា៖ កម្ពុជា នៅតែបញ្ជូនទ័ពមួកខៀវទៅថែរក្សាសន្តិភាព ទោះជួបការប៉ះទង្គិចប្រដាប់អាវុធ ជំងឺកាចសាហាវ

ព័ត៌មានជាតិ២២ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

Sokha Hotels

ព័ត៌មានពេញនិយម