ព័ត៌មានជាតិ
គណះគ្រប់គ្រងផ្សារបន្លែច្បារអំពៅដាក់ម៉ាស៊ីនវាស់កម្ដៅនឹងបាញ់អាល់កុលតាមច្រកចេញចូល
ផ្សារបន្លែច្បារអំពៅមានទីតាំងស្ថិតនៅភូមិកណ្តាលសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានដាក់ម៉ាស៊ីនវាស់កម្ដៅនិងបាញ់អាកុលតាមច្រកចេញចូលផ្សារ ដើម្បីស្វែងរកអ្នកមានផ្ទុកជំងឺកូវិដ១៩ ចូលទៅចម្លងដល់បងប្អូនប្រជាពលរដ្ឋនិងអាជីវករលក់ដូរក្នុងផ្សារ។

លោក សាន់ ប៊ុនណា ប្រធានគ្រប់គ្រងផ្សារបន្លែច្បារអំពៅបានប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី២១ខែមករានេះថា ដើម្បីធានាបាននៅបញ្ហាសុខភាពពិសេសបង្ការក្រែងមានអ្នកផ្ទុកជំងឺកូវិដ១៩ធ្វើដំណើរចូលផ្សារនោះគណះគ្រប់គ្រងផ្សារបន្លែយើងខ្ញុំ បានសម្រេចទិញម៉ាស៊ីនវាស់កម្ដៅមួយជំហរដោយមានប្រដាប់ដាក់ទឹកអាកុលសម្រាប់វាស់និងបាញ់ទឹកអាកុលដល់ភ្ញៀវចេញចូលក្នុងផ្សារដែលសកម្មភាពនេះ គឺគណះគ្រប់គ្រងផ្សារបន្តធ្វើជារៀងរហូត។

លោក ប្រធានគ្រប់គ្រងផ្សារបន្តថា ចំពោះអ្នកមិនមានម៉ាស់ពាក់ គឺគណះគ្រប់គ្រងផ្សារបានផ្តល់ជូនដើម្បីការពាររាល់ការក្អកកណ្តាស់ងាយនឹងឆ្លងជំងឺផ្តាសាយ បើមិនមានជំងឺកូវិដ១៩នោះ។
ប្រជាពលរដ្ឋក៏ដូចជាបងប្អូនអាជីវករសូមអរគុណដល់គណះគ្រប់គ្រងផ្សាបន្លែច្បារអំពៅដែលបានដាក់ម៉ាស៊ីនវាស់កម្ដៅនិងបាញ់អាកុលដល់អ្នកចេញចូលផ្សារ ជាប្រការល្អពិសេសទប់ស្កាត់កុំឲ្យមានជំងឺចម្លងដ៏សាហាវនេះមកលើប្រជាពលរដ្ឋកម្ពុជាយើងគ្រប់ៗរូបនោះ៕
អត្ថបទ ៖ នរា


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


