ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ បន្តរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីជំរុញដល់ការអភិវឌ្ឍជាតិ
ព្រៃវែង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានជំរុញដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធបន្ត រួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីការអភិវឌ្ឍន៍ប្រទេសជាតិ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះខណៈអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះឧបដ្ឋានសាលា និងសមិទ្ធិផលនានា នៅក្នុងវត្តកំពង់សិសា ស្ថិតនៅ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។

សម្តេច បានមានប្រសាសន៍ថា សមិទ្ធិផលនៅក្នុងវត្តកំពង់សិលានេះ ចំណាយថវិកាសាងសង់អស់ ៩៤ម៉ឺនដុល្លារ ក្រោមទឹកចិត្ត សទ្ធាដ៏ជ្រះថ្លារបស់ ព្រះគ្រូសោភ័ណមុនី ឃឿន រ៉ាន ចៅអធិការវត្តកំពង់សាលា ឧកញ៉ា អ៊ុល ចំណាន និង លោកជំទាវ ម៉ៅថារី ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទ្ធជិតឆ្ងាយ ទើបកើតនូវសមិទ្ធិព្រះពុទ្ធសាសនាថ្មីមួយក្នុងចំណោមសមិទ្ធិផលជាច្រើនក្នុងខេត្តព្រៃវែង ។
សម្តេចកិត្តិសង្គហបណ្ឌិត គូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍន៍ សុខសន្ដិភាព ស្ថិរភាពនយោបាយ និងភាពរុងរឿង មានមោទនភាពជាតិ និងកិត្យានុភាពទាំងក្នុងតំបន់ និងអន្ដរជាតិ ។

សមិទ្ធិផលជាច្រើនបានកសាង នៅក្នុងប្រទេសកម្ពុជាគឺកើតឡើងចាប់តាំងពីក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ដែលជាថ្ងៃកំណើតទី២ របស់យើងទាំងអស់គ្នា បានន័យថាបើគ្មានថ្ងៃ៧មករា ទេយើងគ្មានថ្ងៃនេះហើយក៏មិនអាចមកចួប ជុំគ្នាធ្វើបុណ្យទាននាថ្ងៃនេះដែរ។ ការរស់ឡើងវិញនេះ គឺប្រាកដណាស់ ដោយតែគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជាដែលបានលះបង់អាយុជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋ ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នា រួមគ្នាថែរក្សាសុខសន្តិភាព ថែរក្សានូវសមិទ្ធិផលដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅក្នុងវត្តកំពង់សិលា ឲ្យបានគង់វង្សយូរអង្វែង និងអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជាពិសេស បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រោះមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលតែងតែរួមសុខ រួមទុក្ខជាមួយប្រជាជន និងមិនដែលរត់ចោលប្រជាជនម្តងណាឡើយ៕
អត្ថបទ៖ វិមាន


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


