Connect with us

ព័ត៌មានជាតិ

លោក អ៊ាង សុផល្លែត ស្នើពលរដ្ឋចូលរួមបោះឆ្នោតទាំងអស់គ្នានៅ ខែកក្កដាខាងមុខ

បានផុស

នៅ

បេក្ខជនតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាមណ្ឌលខេត្តត្បូងឃ្មុំ លោក អ៊ាង សុផល្លែត បានសំណូមពរប្រជាពលរដ្ឋបន្តផ្តល់ឱកាសឲ្យខ្លួនឯង តាមរយៈការអនុវត្តលទ្ធិប្រជាធិបតេយ្យ ដោយការចូលរួមបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសំណូមពររបស់លោក អ៊ាង សុផល្លែត បានធ្វើឡើងកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសសំណេះ សំណាលជាមួយប្រជាពលរដ្ឋនៅឃុំចក និងឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីសួរសុខទុក្ខ ពិនិត្យវឌ្ឍនភាពការងារ ក៏ដូចជាសមិទ្ធផលនានា និងការដោះស្រាយសំណូមពររបស់ពលរដ្ឋដែលជាតម្រូវការចាំបាច់។  

ក្នុងឱកាសនោះ លោក អ៊ាង សុផល្លែត បេក្ខជនតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាមណ្ឌលខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ បានលើកឡើងថា ខ្មែរសាមគ្គីខ្មែរខ្លាំង ខ្មែរសាមគ្គីខ្មែរឈ្នះ ខ្មែរមានឱកាសខ្មែរអាចធ្វើបាន និងទទួលបានភាពជោគជ័យ។ ក្នុងន័យនេះ លោក អ៊ាង ផល្លែត បានជំរុញប្រជាពលរដ្ឋទាំងអស់គ្រប់ស្រទាប់វណ្ណៈបន្តរក្សាស្មារតីខ្មែរតែមួយ ខ្មែរស្រលាញ់ខ្មែរ កុំរើសអើងខ្មែរគ្នាឯងឡើយ។

ជាក់ស្តែងក្នុងការព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កម្ពុជាទទួលបានមេដាយសរុបចំនួន ២៨២ ក្នុងនោះមេដាយមាសចំនួន៨១ ដែលជាជោគជ័យដ៏ត្រចេះត្រចង់ និងជាប្រវត្តិសាស្ត្រ ដែលកើតចេញផ្លែផ្កានៃសន្តិភាព និងការអភិវឌ្ឍ។ ប្រការនេះ បានផ្តល់ឱកាសឱ្យកីឡាករទទួលបានការហ្វឹកហាត់គ្រប់គ្រាន់ ទទួលបានការឧបត្ថម្ភគាំទ្រហិរញ្ញវត្ថុ ជាពិសេស ការគាំទ្ររបស់ប្រជាពលរដ្ឋកម្ពុជាទាំង១៧លានដែលជាកម្លាំងចិត្តផ្តល់ថាមពលដល់មហិមាដល់កីឡាករឱ្យទទួលបានជោគជ័យ។ នេះគឺជាការបញ្ជាក់របស់លោក អ៊ាង សផល្លែត។

ទន្ទឹមនេះ លោក អ៊ាង សុផល្លែត ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋបន្តផ្តល់ឱកាសខ្លួនឯង និងក្មេងៗជំនាន់ក្រោយ តាមរយៈការចូលរួមការពាររក្សាសន្តិភាព និងការអនុវត្តលទ្ធិប្រជាធិបតេយ្យ ដោយការចូលរួមបោះឆ្នោតទាំងអស់គ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងផ្តល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជាបានបន្តអនុវត្តគោលយោបាយរបស់ខ្លួនក្នុងរក្សាសុខសន្តិភាព ការអភិវឌ្ឍ ដែលដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ភាពរុងរឿង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម