ព័ត៌មានជាតិ
អភិបាលរងខេត្តស្វាយរៀង ជំរុញសកម្មភាពជំងឺរបេង ក្នុងផែនការវិនិយោគស្រុករមាសហែក
(ស្វាយរៀង)៖ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងអភិបាលខេត្ត បានដឹកនាំសិក្ខា សាលាស្ដីពី ម៉ូឌែលរបេងសហគមន៍ និងបញ្ជ្រាបសកម្មភាពរបេងក្នុងផែនការវិនិយោគឃុំទាំង១៦ របស់ស្រុករមាសហែក ដែលពិធីនេះប្រព្រឹត្តធ្វើឡើងនៅបរិវេណវិទ្យាល័យរមាសហែក ស្ថិតក្នុងស្រុករមាសហែក ថ្ងៃទី ៣០ ខែ ឧសភា។

លោកបណ្ឌិត តូច ប៉ូលីវ៉ា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា តែងតែយកចិត្តបន្តជំរុញលើកកម្ពស់សុខភាពរបស់ប្រជាជនឱ្យកាន់តែទូលំទូលាយ និងបំផុសការយល់ដឹងការយកចិត្តទុកដាក់ក្នុងការប្រយុទ្ធនឹងជំងឺរបេង ជាពិសេសការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងអំពីទំហំនៃបញ្ហា និងផលវិបាកនៃជំងឺរបេង។
លោកបណ្ឌិត តូច ប៉ូលីវ៉ា បានបន្តថា គោលបំណងនៃសិក្ខាលាសានេះ សំដៅដល់ទិដ្ឋភាពទូទៅនៃបញ្ហាជំងឺរបេង រចនាសម្ព័ន្ធ ភារកិច្ច និងការទទួលខុសត្រូវរបស់អាជ្ញាធរឃុំលើកិច្ចការអភិវឌ្ឍ និងសេវាសង្គម ការបញ្ជ្រាបសកម្មភាពរបេងក្នុងផែនការឃុំ និងការកំណត់សកម្មភាពអទិភាពនៃជំងឺរបេងសមស្រប នឹងតម្រូវការថវិកាដែលឃុំនីមួយៗអាចវិភាជន៍។ បើតាមលោក អភិបាលរងខេត្ត សិក្ខាសាលានេះ ពិតជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយនៃការជួបជុំគ្នា ដែលផ្តល់នូវឱកាសឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ អ្នកពាក់ព័ន្ធ អាជ្ញាធរ ឃុំ និងស្រុក ជាពិសេសដៃគូអភិវឌ្ឍ ចែករំលែកបទពិសោធន៍ និងរួមសហការគ្នា ដើម្បីរៀបចំផែនការដាក់បញ្ចូលដោះស្រាយ បញ្ហាប្រឈម និងកាលានុវត្តភាព បន្តខិតខំប្រឹងប្រែង ក្នុងទស្សនៈមួយ គឺការកាត់បន្ថយអត្រាជំងឺរបេង ដើម្បីលើកកម្ពស់សុខភាព និង សុខុមាលភាព ប្រជាពលរដ្ឋឱ្យ កាន់តែប្រសើរឡើងថែមទៀត។

លោក បានបន្ថែមដូច្នេះថា« យើងចូលរួមចំណែកក្នុងការលុបបំបាត់ជំងឺរបេងត្រឹមឆ្នាំ២០៣០ ដូចដែលបានកំណត់ក្នុងផែនការយុទ្ធសាស្ត្ររបស់ CENAT និងស្វែងរកយុទ្ធសាស្ត្រចលនាធនធានបន្ថែម និងធានាចីរភាពនៃការឆ្លើយតបជំងឺរបេងនៅកម្រិតជាតិ ក៏ដូចជាក្នុងខេត្តស្វាយរៀង៕ ដោយ ៖ ភក្ដី

-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


