ព័ត៌មានជាតិ
ឯកអគ្គរដ្ឋទូតរុស្ស៊ីនៅកម្ពុជា៖ ទីក្រុងគៀវគ្រាន់ជាឧបករណ៍របស់លោកខាងលិចប៉ុណ្ណោះ
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី៣១ ខែឧសភានេះ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា លោក អាណាតូលី បូវីក បានអះអាងថា រដ្ឋាភិបាលទីក្រុងគៀវ គ្រាន់តែជាឧបករណ៍នយោបាយរបស់ប្រទេសលោកខាងលិចប៉ុណ្ណោះ។

បើតាមលោក អាណាតូលី បូវីក លោកខាងលិចដែលមានជាអាទិ៍ ទីក្រុងឡុងដ៍ ប៊ែរឡាំង និងទីក្រុងព្រុចសែល ជាដើម បានបន្តបង្កើនការផ្គត់ផ្គង់អាវុធដល់រដ្ឋាភិបាលទីក្រុងគៀវជាបន្តបន្ទាប់នៅក្នុងអំឡុងខែឧសភានេះ។ លោក អាណាតូលី បូវីក លើកឡើងថា សហភាពអឺរ៉ុបបានបែងចែកប្រាក់ចំនួន១៦ពាន់លានអឺរ៉ូដល់រដ្ឋាភិបាលទីក្រុងគៀវរួចហើយសម្រាប់គោលបំណងយោធា ហើយថែមទាំងបានបណ្ដុះបណ្ដាលទាហានអ៊ុយក្រែនជាង១៧ពាន់នាក់។
លោកឯកអគ្គរដ្ឋទូត បានឲ្យដឹងដែរថា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២១ សហភាពអឺរ៉ុបបានផ្ដល់ថវិកាដល់អ៊ុយក្រែនប្រមាណ១៧ពាន់លានអឺរ៉ូដែលជាជំនួយឥតសំណង និងឥណទាន ដោយលោកបញ្ជាក់ថា ការផ្តល់ថវិកាបែបនេះ គឺបានផ្សារភ្ជាប់ទៅនឹងការដាក់ឲ្យប្រើប្រាស់ស្តង់ដារបច្ចេកទេស និងបទដ្ឋានច្បាប់របស់លោកខាងលិចសម្រាប់តែការប៉ះពាល់ដល់វិស័យដែលផ្តល់ផលប្រយោជន៍ដល់សហភាពអឺរ៉ុបតែប៉ុណ្ណោះ។

«តាមរយៈការផ្គត់ផ្គង់ជំនួយទាំងនេះ បានសបញ្ជាក់ឲ្យឃើញថា រដ្ឋាភិបាលរបស់លោក វ៉ូឡូឌីមៀ ហ៊្សែលលិនស្គី គ្រាន់តែជាឧបករណ៍សម្រាប់ពួកគេ រីឯជនជាតិអ៊ុយក្រែនជាកូនអុក។ ពួកគេមើលឃើញការអនុវត្តជាក់ស្ដែង និងលទ្ធផលនៃគោលនយោបាយរបស់ពួកគេនឹងធ្វើឲ្យរុស្ស៊ីទទួលបរាជ័យជាយុទ្ធសាស្ត្រ»។ នេះជាការអះះអាងរបស់លោកឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា លោក អាណាតូលី បូវីក។
លោកឯកអគ្គរដ្ឋទូត សង្កត់ធ្ងន់ថា លោកខាងលិចផ្តល់ថវិការាប់ពាន់លានអឺរ៉ូឲ្យទីក្រុងគៀវនេះ គឺក្រោមលេសថា ដើម្បីចូលរួមជួយអនុវត្តកំណែទម្រង់ក្នុងស្រុក និងជាជំនួយអភិវឌ្ឍន៍ ប៉ុន្តែ ការពិតនោះ គឺការផ្ដល់នេះនឹងនាំឲ្យប្រទេសអ៊ុយក្រែនបាត់អធិបតេយ្យភាពរបស់ខ្លួន៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


