ព័ត៌មានជាតិ
ទង់ជាតិអាស៊ាន១១ប្រទេសបង្ហូតជាផ្លូវការសម្រាប់អាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា
នៅព្រឹកថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០២៣នេះ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះបានរៀបចំពិធីបង្ហូតទង់ជាតិ និងទទួលស្វាគមន៍ជាផ្លូវការនូវប្រទេសអាស៊ានទាំង១១សម្រាប់ព្រឹត្តិការណ៍កីឡាជនពិការអាស៊ីអាគ្នេយ៍ លើកទី១២។

ក្នុងពិធីបង្ហូតទង់ជាតិ និងទទួលស្វាគមន៍ជាផ្លូវការនេះក្រោមវត្តមានរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាជនពិការអាស៊ានលើកទី១២។ ជាមួយគ្នានេះក៏មាន លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម (CAMPAGOC) លោក Osoth Bhavillai ប្រធានគណៈសហព័ន្ធកីឡាជនពិការអាស៊ាន (APFS) និងលោក យី វាសនា អគ្គលេខាធិការរង CAMPAGOC។ ជាពិសេសតំណាងប្រតិភូកីឡាជនពិការទាំង១១ប្រទេស។
បន្ទាប់ពីបញ្ចប់ពិធីបង្ហូតទង់ជាតិ និងទទួលស្វាគមន៍ ក៏ដូចជាផ្តល់វត្ថុអនុស្សាវរីយ៍ជាផ្លូវការ លោក យី វាសនា មានប្រសាសន៍ថា ប្រតិភូកីឡាជនពិការអាស៊ានទាំង១០ប្រទេសផ្សេងទៀតសប្បាយរីករាយ និងពេញចិត្តដែលបានមកចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា។ ពួកគាត់ទាំងអស់គ្នាមានអារម្មណ៍កក់ក្តៅដូចជាកម្ពុជាជាផ្ទះរបស់ខ្លួន។

លោក យី វាសនា មានប្រសាសន៍ថា ៖«ព្រឹកនេះជាព្រឹកដ៏សប្បាយរីករាយដែលជាពេលវេលាផ្តល់សញ្ញាចាប់ផ្តើមហើយ។ ព្រឹកនេះយើងរៀបចំពិធីបង្ហូតទង់ជាតិបណ្តាប្រទេសទាំង១១។ យើងមានវត្តមានប្រធាន អនុប្រធាន នាយបេសកកម្មរបស់ប្រទេសទាំងអស់អញ្ជើញចូលរួម ក្រោមអធិបភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធកម្ពុជា ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMPAGOC និងភ្ញៀវយ៉ាងច្រើនកុះករ។ យើងចូលរួមអបអរសាទរ និងស្វាគមន៍ភ្ញៀវជាតិ អន្តរជាតិទាំងអស់»។
«យើងឃើញថា ពួកគាត់សប្បាយរីករាយ។ អ្វីដែលខ្ញុំទទួលបានគឺពួកគាត់ប្រាប់ថា កម្ពុជាធ្វើបានយ៉ាងអស្ចារ្យ ដែលមិនទាន់មានប្រទេសណាមួយធ្វើកីឡាអាស៊ានប៉ារ៉ាហ្គេម មានស្តង់ដា និងល្អណាស់»។
កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងចាប់ផ្តើមបើកសម្ពោធជាផ្លូវការចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ដែលមានកីឡា១៤ប្រភេទ ស្មើនឹង៤៣១វិញ្ញាសា៕






អត្ថបទ៖ វីរបុត្រ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២០ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


