Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ​រំឭករឿងសំខាន់មួយ​របស់មន្ត្រី ដែលចាំ​បាច់ត្រូវតែមាន

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ប្រសិទ្ធភាពការងារគឺ​ជារឿង​សំខាន់ សម្រាប់មន្ត្រី មិនមែនស្ថិតនៅកន្លែងល្អស្អាតនោះទេ។ ការថ្លែងរបស់សម្តេចបែបនេះ គឺបានធ្វើឡើង នៅក្នុងពិធីសម្ពោធអាគារសមិទ្ធផលថ្មីរបស់ក្រសួងសាធារណការនៅថ្ងៃទី ២២ ខែមករានេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងរម្លឹកទៅដល់មន្ត្រីរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ កុំយក​ភរិយា​មក​លូក​លាន់​កិច្ចការរបស់ខ្លួននៅកន្លែងការងារ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា “ថ្នាក់រដ្ឋមន្ត្រីក្តី ថ្នាក់ចៅ​វ៉ាយខេត្តក្តី ចៅវ៉ាយស្រុកក្តី មន្ត្រីគ្រប់ថ្នាក់​ទាំង​អស់ យកល្អកុំ​ឲ្យប្រពន្ធមកលាយឡំក្នុងបន្ទប់ការងារ”។

សម្តេចសម្គាល់ថា ច្រើនមនុស្សហើយ ដែលគ្រាន់តែបានឡើងកាន់តំណែង មានប្រពន្ធទៅរៀបចំការិយាល័យឲ្យ រៀប​ចំហុងស៊ុយ រៀបចំកន្លែងការងាររបស់ប្តី សារេ៉ដាក់តុ កៅអីចុះ​ឡើង​ជាដើម ដែលមិនសមទំនង ការធ្វើបែបនេះ នៅក្នុងការិយាល័យ មិនល្អទេ សម្រាប់​ភ្នែកបុគ្គលិក និងមន្ត្រី​នៅ​ក្រោម​ឱវាទ។

សម្តេចតេជោបញ្ជាក់ថា ភាពជោគជ័យរបស់សម្តេចមានចំណែករបស់ភរិយា តែសម្តេចកិត្តិមិនដែល​មើលឯកសារសម្តេចឡើយ ហើយការិយាល័យសម្តេចក៏សម្តេចកិត្តិមិនដែលចូលដែរ។

សម្តេចថ្លែងសារផ្តាំផ្ញើរដោយមិនលើកចំឈ្មោះនោះទេ ហើយសម្តេចសម្គាល់ថា អ្នកដែលឱ្យភរិយារៀបចំ ការិយាល័យ ត្រូវបាត់បង់តួនាទីការងារ ជាច្រើននាក់មកហើយ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម