Connect with us

ព័ត៌មានជាតិ

ក្តៅៗ ! អឿន ម៉ូលីកា ត្រូវឡើងតុលាការបន្ទាន់នៅរសៀលនេះ

បានផុស

នៅ

អតីតតារាចម្រៀងស្រីចិត្តធម៌អ្នកនាង អឿន ម៉ូលីកា បានធ្វើឲ្យមហាជននិងអ្នកគាំទ្រមានការភ្ញាក់ផ្អើលគ្រប់គ្នា ខណ:ដែលមុននេះបន្តិចនាងបានបង្ហាញខ្លួននៅសាលាដំបូងរាជធានីភ្នំពេញ។


ការបង្ហាញខ្លួននៅតុលាការរបស់តារាស្រីនិងជាអ្ន កលក់អនឡាញ់ល្បីឈ្មោះអ្នកនាង អឿន ម៉ូលីកា នៅរសៀលថ្ងៃទី២២ ខែមករាឆ្នាំ២០២១នេះបាននឹងកំពុងធ្វើឲ្យទស្សនិកជនកើតចម្ងល់គ្រប់ថាតើនាងមានបញ្ហាអ្វីទើបត្រូវចូលតុលាការយ៉ាងតក់ក្រ ហល់បែបនេះ។


គេហទំព័រកម្ពុជាថ្មីនៅរសៀលថ្ងៃនេះមិនទាន់អាចទំនាក់ទំនង​សួរនាំបាននៅឡើយទេ ខណ:នៅលើបណ្តាញសង្គមហ្វេសប៊ុក នាងបាននិយាយដោយខ្លីមានរឿងត្រូវឡើងតុលាការបន្ទាន់។

ដោយឡែកបើចាប់អារម្មណ៍តាមរយ:សម្តីមួយ​ឃ្លា មុន​បញ្ចប់​នៃការឡាយមុនពេលឡើងតុលាការអ្នក នាង អឿន ម៉ូលីកា បានបញ្ជាក់យ៉ាងខ្លី​ការឡើងតុលាការថ្ងៃនេះគឺដើម្បីកាត់ក្តីរឿងចោរលួចលុយរបស់នាង៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម