ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ដំណើរការបោះឆ្នោត នឹងត្រូវប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់ និងគោរពសិទ្ធិជ្រើសរើសរបស់ប្រជាជន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នឹងប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់ គ្មានអំពើហិង្សា និងគោរពសិទ្ធិជ្រើសរើសរបស់ប្រជាជន។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន នៅព្រឹកថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣ នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់ពីថ្ងៃនេះដល់ថ្ងៃបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នៅសល់មិនច្រើនថ្ងៃនោះទេ។ ដូច្នេះសូមទាំងអស់គ្នា រក្សាភាពស្ងប់ស្ងាត់ និងរក្សាបរិយាកាសនយោបាយអព្យាក្រឹត្យ សម្រាប់ការបោះឆ្នោតនាពេលខាងមុខ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា បញ្ហាសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម បាននិងកំពុងត្រូវបានធានា ហើយដំណើរការបោះឆ្នោត នឹងត្រូវប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់ គ្មានអំពើហិង្សា ប្រជាធិបតេយ្យ និងគោរពសិទ្ធិជ្រើសរើសរបស់ប្រជាជន។ ចំណែកឯបញ្ហាវិធានការនានា ពាក់ព័ន្ធទៅនឹងអ្នកបន្តុចបង្អាក់ការបញ្ចេញសិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតនោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់រួចហើយ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ឯរឿងវិធានការនានា ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវចាត់វិធានការចំពោះអ្នកបន្តុចបង្អាក់ នៃការអនុវត្តសិទ្ធិរបស់ពលរដ្ឋ គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ហើយៗ ថា គេមិនទៅបោះឆ្នោតទេ ព្រោះដោយសារតែគ្មានអ្នកនេះ គ្មានអ្នកនោះ អញ្ចឹងសុំអ្នកឯងបន្តទៅ អ្នកឯងសាកលមើលថា វាត្រូវទៅដល់ណា ខាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ច្បាស់ជាស្នើមករាជរដ្ឋាភិបាល ដើម្បីចាត់វិធានការទៅលើអ្នកណា អាហ្នឹងរឿងមួយផ្សេងទៀត»។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីសង្ឃឹមថា ប្រជាពលរដ្ឋខ្មែរគ្រប់អាយុបោះឆ្នោត ហើយមានឈ្មោះក្នុងបញ្ជីបោះឆ្នោត នឹងអញ្ជើញទៅចូលរួមការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ទាំងអស់គ្នា នៅថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ខាងមុខ៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


