Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីបំពេញការងារបានល្អទាំងសោភ័ណភាព សន្តិសុខ សណ្តាប់ធ្នាប់ក្នុងព្រឹត្តិការណ៍ជាតិសំខាន់ៗ

បានផុស

នៅ

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកម៉ប់ សារិន បានថ្លែងនូវការកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធ ដែលបានសហការជាមួយថ្នាក់ជាតិក្នុងការខិតខំបំពេញការងារគ្រប់មុខសញ្ញាធ្វើឱ្យរាជធានីភ្នំពេញមានសោភ័ណស្រស់បំព្រង និងការពារបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អក្នុងការរៀបចំប្រារព្ធពិធីបិទស៊ីហ្គេមលើកទី៣២ ដែលបានធ្វើឱ្យកិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជាល្បីរន្ទឺលើពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែងការកោតសរសើរបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី ០៨ មិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលលោក និងលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងអោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៩ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅសាលារាជធានីភ្នំពេញ។

លោក ម៉ប់ សារិន បានមានប្រសាសន៍លើកឡើងថា៖ រដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធ បានសហការយ៉ាងល្អ ជាមួយថ្នាក់ជាតិក្នុងការខិតខំបំពេញការងារគ្រប់មុខសញ្ញា ដែលបានធ្វើឱ្យរាជធានីភ្នំពេញមានសោភ័ណស្រស់បំព្រង និងការពារបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងការរៀបចំប្រារព្ធពិធីបិទស៊ីហ្គេមលើកទី៣២ ក្រោមពាក្យស្លោក «កីឡារស់ក្នុងសន្តិភាព» ដែលកម្ពុជាម្ចាស់ផ្ទះ បន្ទាប់ពីបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំ បានបញ្ចប់ដោយជោគជ័យត្រចេះត្រចង់ និងទទួលបានចំណាត់ថ្នាក់លេខ៤ ដោយទទួល បានមេដាយ ២៨២គ្រឿង ក្នុងនោះ មេដាយមាស ៨១គ្រឿង,​ មេដាយប្រាក់ ៧៤គ្រឿង និងមេដាយ សំរិទ្ធ ១២៧គ្រឿង ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកីឡាពីមុនមក។

លោក ម៉ប់ សារិនបន្តថា៖ តាមរយៈព្រឹត្តិការណ៍ ដ៏អស្ចារ្យនេះ ធ្វើឱ្យប្រជាជន មហាជនជាតិ អន្តរជាតិ ស្ងើចសរសើរ និងកាន់តែស្គាល់ពីអត្តសញ្ញាណកម្ពុជា បានច្បាស់ ជាពិសេសបានក្លាយជាកម្លាំងចលករថ្មីមួយទៀត គាស់ជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យងើបឡើង ថែមមួយកម្រិតទៀត។

ក្នុងនោះ ប្រជាពលរដ្ឋនៅទូទាំងប្រទេស និងបណ្តាប្រទេសអាស៊ាន ស្វាគមន៍ អបអរសាទរចំពោះការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបើកទូលាយ មិន លក់សំបុត្រឱ្យប្រជាជន មិនលក់សំបុត្រឱ្យអ្នកគាំទ្រ មិនលក់សិទ្ធិផ្សព្វផ្សាយទៅបរទេស មិនយកប្រាក់ដែលជាកាតព្វកិច្ចមានចែងក្នុងលក្ខន្តិកៈអាស៊ានហ្គេម ហើយបានចំណាយថវិកាជាច្រើន សម្រាប់ ការស្នាក់នៅរបស់កីឡាករ ដែលធ្វើឱ្យកិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជាល្បីរន្ទឺលើពិភពលោក។

បន្ថែមពីនេះ លោក ម៉ប់ សារិន ក៏បានថ្លែងនូវការកោតសរសើរ ចំពោះសមត្ថកិច្ចពាក់ព័ន្ធផងដែរ ដែលបានរួមគ្នាធ្វើឱ្យបទល្មើសព្រហ្មទណ្ឌនៅក្នុងខែឧសភានេះ បានថយចុះ៤លើក(៤១លើក/៤៥លើក)ជាពិសេសបានស្រាវជ្រាវបង្ក្រាបករណ៏ប្លន់អាជីវករលក់មាសនៅផ្សារ ស្ទឹងមានជ័យធ្វើឱ្យអាជីវករក្នុងរាជធានីភ្នំពេញមានភាពកក់ក្ដៅ។

លោក កើត ឆែ បានមានប្រសាសន៍លើកឡើងថា៖ ការកោតសរសើររបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ខាងលើក គឺជាការលើកទឹកចិត្ត ដើម្បីអោយអាជ្ញាធររាជធានីភ្នំពេញ អនុវត្តការងារទាំងនេះអោយកាន់តែល្អប្រសើរថែមទៀត ហើយចំពោះការណែនាំរបស់ក្រុមប្រឹក្សារាជធានី ឱ្យមានការកែម្រួលរបាយការណ៍របស់រដ្ឋបាលរាជធានី ក៏ជាចំណុចល្អនិងអរគុណផងដែរ ដើម្បីអោយរដ្ឋបាលរាជធានីភ្នំពេញ បានបំពេញចំណុចខ្វះខាតក្នុងរបាយការណ៍៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម