ព័ត៌មានជាតិ
ពិព័រណ៍ការងារផ្ដល់ឱកាសសម្រាប់យុវជនស្វែងរកការងារធ្វើ
លោកស្រី ឌី ចង្កុលណី អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ លើកឡើងថា ពិព័រណ៍ការងារ និងមគ្គុទេសក៍អាជីព បានផ្ដល់ឱកាសសម្រាប់សិស្ស-និស្សិត ក៏ដូចជាយុវជនទូទៅស្វែងរកការងារធ្វើបានល្អប្រសើរ។

បើតាមលោកស្រី ឌី ចង្កុលណី គឺពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពនេះ ជាការអនុវត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រីកការបើកចំហឱកាសការងារឲ្យបានទៅដល់សាធារណជនគ្រប់រូប ប្រកបដោយតម្លាភាព និងសមធម៌។
លោកស្រី ថ្លែងថា ពិព័រណ៍នេះ ក៏សំដៅប្រែក្លាយឱកាសការងារទាំងអស់ទៅជាមុខរបរកាន់តែប្រសើរសម្រាប់ប្រជាពលរដ្ឋកម្ពុជា ជាពិសេស ការជួយតម្រង់ទិស ការងារ និងមាគ៌ាអាជីពសម្រាប់យុវជន ដែលជាកម្លាំងពលកម្មវ័យក្មេង។
តាមរយៈពិព័រណ៍កាងារនេះ ក៏នឹងបង្កើតឲ្យមានបរិយាកាសប្រកបដោយភាពសកម្ម និងភាពឆ្លើយតបទាន់ពេលវេលា សំដៅពង្រីកវិសាលភាពការងារ និងការស្រូបយកកម្លាំងពលកម្ម ដែលមានសក្តានុពល និងជំនាញគ្រប់ប្រភេទចូលទៅក្នុងឱកាសការងារលើគ្រប់វិស័យនៅមួយកន្លែងដោយងាយស្រួល។ នេះជាការបញ្ជាក់បន្ថែមរបស់លោកស្រីអនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ។
យុវតី នៅ សុភា ជានិស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានបង្ហាញអារម្មណ៍រីករាយដែលបានចូលរួមក្នុងពិព័រណ៍ការងារនេះ ព្រោះក្នុងពិព័រណ៍នេះមានក្រុមហ៊ុនច្រើន ហើយបានផ្ដល់ឱកាសការងារជាច្រើនល្អៗសម្រាប់យុវជនដែលអត់ទាន់មានការងារធ្វើ។
កញ្ញា សុភា បានបន្តថា ពិព័រណ៍នេះមានសារៈសំខាន់ណាស់សម្រាប់យុវជន ដែលកំពុងស្វែងរកការងារធ្វើ ដែលអាចដាក់ CV ដោយផ្ទាល់ជាមួយក្រុមហ៊ុនធំៗនៅទីតាំងពិព័រណ៍នេះបានភ្លាមៗ។

គួរជម្រាបថា ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព រៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO)។
ពិព័រណ៍នេះ មានរយៈពេលពីរថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែមិថុនា ដោយបានផ្តល់ឱកាសការងារសរុបប្រមាណ ៤៥០០កន្លែង ពីក្រុមហ៊ុនធំៗចំនួន២៥ នៅអគារ KAMPUS ជិតស្ពានអាកាសក្បាលថ្នល់។
គោលបំណងសំខាន់នៃពិព័រណ៍ការងារនេះ គឺការបង្កើតជាវេទិកាប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់នៅមួយកន្លែង ដើម្បីស្វែងយល់ពីតម្រូវការងារ ការជ្រើសរើសកម្លាំងពលកម្ម និងការដាក់ពាក្យស្នើសុំការងារ សម្ភាសការងារជូនដល់សាធារណជន ដើម្បី កាន់តែងាយស្វែងរក ងាយចូលរួម ឆ្លើយតបឆាប់រហ័ស និងចំគោលដៅ៕
ដោយ៖ ធឿន វ៉ាន់សុង


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


