ព័ត៌មានជាតិ
ជប៉ុន ចូលរួមលើកកម្ពស់ និងអភិវឌ្ឍន៍ភាសាអង់គ្លេសដល់យុវជនកម្ពុជា
រាជរដ្ឋាភិបាលជប៉ុន បានចូលរួមលើកកម្ពស់ និងអភិវឌ្ឍន៍ភាសាអង់គ្លេសដល់សិស្សានុសិស្សនៅសាលាមធ្យមសិក្សាទុតិយភូមិទូទាំងប្រទេសតាមរយៈកម្មវិធីសិក្សា និងសៀវភៅសិក្សាគោលភាសាអង់គ្លេសថ្នាក់ទី ១០-១២។

ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការគីហ្សូណា កាលពីថ្ងៃទី ១៣ មិថុនា បានដាក់ឲ្យប្រើប្រាស់កម្មវិធីសិក្សា និងសៀវភៅសិក្សាគោលភាសាអង់គ្លេសថ្នាក់ទី ១០-១២ ជាផ្លូវការ ដែលផលិតដោយ ESC-Kizuna និងមូលនិធិនីបប៉ុន។

ថ្លែងក្នុងពិធីដាក់ឲ្យប្រើប្រាស់កម្មវិធីសិក្សា និងសៀវភៅសិក្សាគោលភាសាអង់គ្លេសថ្នាក់ទី ១០-១២ លោកស្រី ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា កាលពីមុន អង្គការគីហ្សូណា បានអភិវឌ្ឍន៍កម្មវិធីសិក្សាភាសាអង់គ្លេសកម្រិតមធ្យមសិក្សាបឋមភូមិ សៀវភៅសិក្សាគោលថ្មី និងសោតុបករណ៍បង្រៀនភាសាអង់គ្លេស “English is Fun” ដែលឥឡូវនេះត្រូវបានប្រើប្រាស់នៅសាលាមធ្យមសិក្សាទុតិយភូមិទូទាំងប្រទេស។

លោកស្រីបានបន្តថា សៀវភៅសិក្សាគោលថ្មីនេះងាយស្រួលយល់ និងងាយអនុវត្តជាងសៀវភៅមុនៗ ធ្វើឲ្យចំនួនសិស្សដែលចូលចិត្តរៀនភាសាអង់គ្លេសបានកើនឡើង។

លោកស្រីបានបន្ថែមថា ជាមួយនឹងការណែនាំសៀវភៅសិក្សាគោលថ្មីទាំងនេះ វានឹងមិនមានភាពខុសប្លែកគ្នាខ្លាំងរវាងប្រជាជនរស់នៅអ្នកជនបទ និងអ្នកទីក្រុង ហើយសង្ឃឹមថា ការរៀនភាសាអង់គ្លេសមិនផ្ដោតសំខាន់តែនៅក្នុងតំបន់ទេសចរណ៍ និងទីក្រុងប៉ុណ្ណោះទេ ថែមទាំងរំពឹងថា ចំនួនអ្នកនិយាយភាសាអង់គ្លេសនឹងមានការកើនឡើងច្រើន ទូទាំងប្រទេសកម្ពុជា។

លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានសំដែងការពេញចិត្តយ៉ាងខ្លាំងដែលមូលនិធិនីបប៉ុនសហការជាមួយអង្គការគីហ្សូណា ក្នុងការអភិវឌ្ឍភាសាអង់គ្លេសក្នុងវិស័យអប់រំនៅប្រទេសកម្ពុជា។
លោកឯកអគ្គរដ្ឋទូតជឿជាក់ថា ភាសាអង់គ្លេស គឺមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ក្មេងៗជំនាន់ក្រោយ ពីព្រោះជំនាញមួយនេះ ផ្ដល់នូវផលជះវិជ្ជមានដល់អនាគតប្រទេសជាតិរបស់ពួកគេ។
ចំណែកលោក ម៉ូរី យឺជិ នាយកប្រតិបត្តិមូលនិធិនីបប៉ុន បានប្ដេជ្ញាថា ទៅអនាគត នឹងបន្តខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនទៅមុខ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


