ព័ត៌មានជាតិ
រដ្ឋបាលខេត្តបាត់ដំបងចេញសេចក្តីបំភ្លឺពាក់ព័ន្ធនឹងករណី ចាក់ដីរំលោភចូលដងស្ទឹងសង្កែ
នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋបាលរដ្ឋបាលខេត្តបាត់ដំបងបានសេចក្តីបំភ្លឺព័ត៌មានមួយជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណជនជ្រាបថា ថ្មីៗនេះមានការចុះផ្សាយព័ត៌មានតាមបណ្ដាញសង្គមជាគណនីហ្វេសប៊ុកផេកឈ្មោះ មាតាធម្មជាតិកម្ពុជា Mother Nature Cambodia (ស្ទឹងសង្កែដែលជាស្ទឹងប្រវត្តិសាស្ត្រមួយរបស់ប្រទេសកម្ពុជាកំពុងត្រូវបានរំលោភបំពានដោយអ្នកមានលុយ មានអំណាចចាក់ដីរំលោភចូលស្ទឹងសង្កែ និងការសាងសង់សំណង់រឹងនៅលើដីនោះ ហើយមន្ត្រីមូលដ្ឋាន ហាក់មិនអើពើនឹងការរំលោភបំពានទាល់តែសោះ) ដែលបានចុះផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នេះ និងគណនី ហ្វេសប៊ុកឈ្មោះ លោក មេភូមិ (ដីមាត់ស្ទឹងសង្កែ ខេត្តបាត់ដំបង ដែលចាក់ដីលុបចូលស្ទឹងសង្កែជិតដល់កណ្តាលស្ទឹង ដើម្បីធ្វើជាកម្មសិទ្ធិឯកជនគឺជារបស់កូនលោកប្រាជ្ញ ចន្ទ ដែលជាប្រធានគ.ជ.ប សព្វថ្ងៃ។

ករណីចោទប្រកាន់របស់គណនីហ្វេសប៊ុកផេកឈ្មោះ មាតាធម្មជាតិកម្ពុជា Mother Nature Cambodia និងគណនីហ្វេសប៊ុកឈ្មោះ លោកមេភូមិ នេះគឺជាព័ត៌មានបែបញុះញង់ បំភាន់ បំភ្លៃការពិតក្នុងគោលបំណងមាន ចេតនាទុច្ចរិតវាយប្រហារមកលើអាជ្ញាធរក្នុងផ្លូវនយោបាយ ដែលព្រះរាជាណាចក្រកម្ពុជាកាន់តែកៀកឈានឆ្ពោះទៅរក ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ខាងមុខ។ ហេតុនេះរដ្ឋបាលខេត្តបាត់ដំបងសូមធ្វើការបំភ្លឺដូចតទៅ៖
ក្រុមការងាររដ្ឋបាលខេត្ត រដ្ឋបាលស្រុកសង្កែ និងមន្ទីរ អង្គភាពជំនាញបានចុះទៅត្រួតពិនិត្យ ដោយផ្ទាល់ជាក់ស្ដែងនៅនឹងទីតាំងការដ្ឋានដោយពិនិត្យឃើញថាម្ចាស់ដីឈ្មោះ ចៅ ម៉ាដូនេត្រ នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលបានសាងសង់អគារនៅលើដី របស់ខ្លួនស្របតាមប្លង់កម្មសិទ្ធិ (វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ) មិនប៉ះពាល់ដីចំណីស្ទឹងស័ង្កទេ និងបានចាក់បេតុងសាងសង់ច្រាំងស្ទឹងទៅតាមលំនាំច្រាំងចាស់ មិនមានការរំលោភយកស្ទឹងដូច ការចោទប្រកាន់នោះទេ។

ចំពោះបច្ចេកទេសនៃការសាងសង់គឺលើកដីទប់សិនបន្ទាប់ពីសាងសង់ រួចរាល់បានកាយដីចេញវិញអស់ហើយមិនមានការរាំងស្ទះមុខទឹក ហើយថែមទាំងបានចាក់បេតុង សាងសង់ច្រាំងស្ទឹងនៅខាងមុខសាលាឃុំអូរដំបង១ប្រវែង១០០០ម៉ែត្រ ដើម្បីការពារការបាក់ដី ដែលកន្លងមកនៅចំណុចទីតាំងនេះ គឺចំមុខទឹកបុកខ្លាំងនៅរដូវវស្សាធ្វើឱ្យបាក់ច្រាំងស្ទឹងជាបន្ត បន្ទាប់ ស្ទើរតែធ្វើចរាចរណ៍ទៅមកលែងបាននៅលើដងផ្លូវមុខសាលាឃុំអូរដំបង១។

បច្ចុប្បន្នបានធ្វើការសាងសង់ផ្លូវបេតុងប្រវែង២០០០ម៉ែត្ររួចរាល់ ធ្វើចរាចរណ៍ទៅមកងាយស្រួល បងប្អូនប្រជាពលរដ្ឋសាទរ។ ដូចនេះសកម្មភាពចាក់ដីធ្វើច្រាំងស្ទឹង មិនមានផលប៉ះពាល់ដល់លំហូរ ទឹកស្ទឹងសង្កែទេ ប៉ុន្តែថែមទាំងបានការពារយ៉ាងរ៉ឹងមាំការបាក់ច្រាំងស្ទឹងសង្កែទៀតផង។ ចំពោះ ការចោទប្រកាន់ថា បុគ្គលនេះ ឬ បុគ្គលនោះ ជាម្ចាស់កម្មសិទ្ធិលើដីដូចការចុះផ្សាយលើបណ្ដាញសង្គម របស់គណនីហ្វេសប៊ុកផេកឈ្មោះ មាតាធម្មជាតិកម្ពុជា Mother Nature Cambodia និងគណនី ហ្វេសប៊ុកឈ្មោះ លោក មេភូមិ រដ្ឋបាលខេត្តបាត់ដំបងសូមច្រានចោលទាំងស្រុងនៅព័ត៌មាន មិនពិតទាំងអស់។ អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនជ្រាបជាព័ត៌មាន៕

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


