ព័ត៌មានជាតិ
គណបក្សប្រជាជនកម្ពុជា បេ្តជ្ញាបន្តការពារ លើកស្ទួយដល់ប្រយោជន៍ពលរដ្ឋ និងប្រទេសជាតិ
គណបក្សប្រជាជនកម្ពុជា បានផ្តល់គោលនយោបាយ ៨ចំណុច ដើម្បីបន្តជួយការពារ និងលើកស្ទួយដល់ប្រយោជន៍ពលរដ្ឋ និងប្រទេសជាតិទាំងមូល ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍ និងភាពល្អប្រសើរ។

គណបក្សប្រជាជនកម្ពុជា ជួយថែរក្សាសន្តិភាពសុវត្ថិភាពសង្គមដល់ប្រជាជន ជាមួយនឹងការផ្តល់សេវាសាធារណៈជូនប្រជាជនដោយតម្លាភាព មានភាពងាយស្រួល និងគួរជឿទុកចិត្ត។ ចំពោះសេវាកម្មផ្សេងៗដែលបម្រើដល់ប្រជាជនមានដូចជា ការចុះបញ្ជីកំណើត បញ្ជីអាពាហ៍ពិពាហ៍ បញ្ជីមរណភាព ការផ្តល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ គឺផ្តល់ជូនដោយមិនគិតថ្លៃឡើយ។
ចំពោះការយកពន្ធវិញ គឺនៅតែបន្តមិនយកពន្ធលើដីកសិកម្មជាលក្ខណៈគ្រួសារ ជួយកសិករពង្រីកផលិតកម្មរបស់ពួកគេ ព្រមទាំងរកទីផ្សារលក់ផលិតផលប្រកបដោយតម្លៃសមរម្យ។ គ្រួសារក្រីក្រដែលគ្មានដី ក៏ត្រូវបានផ្តល់ជូនតាមការអនុវត្តតាមលក្ខខណ្ឌសម្បទានដីសង្គមកិច្ច។ មានការទប់ស្កាត់ការទន្ទា្រនដីដោយខុសច្បាប់ និងបន្តធ្វើប្រទានកម្មដីដល់ប្រជាពលរដ្ឋរស់នៅ និងអាស្រ័យផលលើទីតាំងដីរដ្ឋតាមគោលការណ៍ដែលរដ្ឋបានកំណត់។
ចំណែកប្រជាជនដែលលក់ដូរតាមទីផ្សារនានា ដែលលក់តាមកញ្ចែ្រង កញ្ជើ ល្អី គឺនៅតែបន្តតាមគោលការណ៍ដែលលុបការបង់ភាស៊ី និងថ្លៃបង់ផ្សេងៗ មិនយកប្រាក់ពីពួកគេឡើយ។ អាជីវករដែលលក់ដូរតាមផ្សាររដ្ឋ ក៏មានសិទ្ធិកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលលើតូប ស្តង់លក់ដូរ និងមានសិទ្ធិផ្ទេរសិទ្ធិទាំងនេះទៅកូនចៅ ឬ អ្នកដទៃបាន។ ក៏មានការបន្តកាត់បន្ថយចំណាយសម្រាប់ការរស់នៅរបស់ប្រជាជន ដោយរក្សាស្ថិរភាពថ្លៃម្ហូបអាហារ កាត់បន្ថយថ្លៃទឹក និងថ្លៃអគ្គិសនីដល់ប្រជាជនថែមទៀត។

បើក្រលេកទៅមើលការអភិវឌ្ឍភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពវិញ គឺនៅតែបន្តឱ្យមានការអភិវឌ្ឍគ្រប់ឃុំ សង្កាត់ តាមរយៈរៀបចំឱ្យមានផ្លូវថ្នល់ក្នុងសហគមន៍ ជួសជុលផ្លូវជាប្រចាំ និងស្ថាបនាផ្លូវបន្ថែមទៀតជូនប្រជាជន។ មានការលើកកម្ពស់អគ្គិសនី និងទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ប្រកបដោយគុណភាព។
រីឯ ប្រាក់បៀរវត្សរបស់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នឹងបន្តដំឡើងប្រាក់បៀរវត្ស និងសោធននិវត្តន៍ជូនពួកគេ។ ចំពោះប្រាក់ឈ្នួល និងប្រយោជន៍របស់កម្មករ និយោជិតនៅតែបន្តដំឡើងដូចគ្នា ហើយក៏មានការការពារប្រយោជន៍ការពារទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។ គណបក្សក៏នៅតែបន្តអនុវត្តការឧបត្ថម្ភប្រាក់ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះ ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំនៃគ្រួសារក្រីក្រ។

ដោយឡែក បញ្ហាសុខភាព គឺជាកត្តាសំខាន់មួយទៀតដែលមិនអាចមើលរំលងបានឡើយ។ គណបក្សប្រជាជនកម្ពុជា ក៏បានបន្តលើកកម្ពស់ការផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងផ្តល់សេវាផ្សេងៗជាច្រើនផ្នែកសុខភាពជូនប្រជាជន។ ទាក់ទិននឹងវិស័យអប់រំ ក៏មានការពង្រីកសាលាបឋមសិក្សាដល់គ្រប់ភូមិ ពង្រីកអនុវិទ្យាល័យគ្រប់ឃុំ និងបង្កើនវិទ្យាល័យនៅតាមស្រុក ដែលអាចឱ្យសិស្សានុសិស្ស យុវជន ទទួលបានការអប់រំខ្ពស់។
មិនត្រឹមតែប៉ុណ្ណោះ ចំពោះជនអន្តោប្រវេសន៍ក៏ត្រូវបានពង្រឹងការគ្រប់គ្រងតាមច្បាប់ជាធរមាន និងលើកកម្ពស់ការងារបង្ការ ជួយទប់ស្កាត់ និងបង្រ្កាបការជ្រៀតចូល ការស្នាក់នៅ និងសកម្មភាពខុសច្បាប់នានាពីជនបរទេសដែលមករស់នៅកម្ពុជាផងដែរ៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


