ព័ត៌មានជាតិ
ផ្ទុះអត្រាអ្នកឆ្លងជំងឺអេដស៍កើនឡើង ប្រមុខរដ្ឋាភិបាលឲ្យបង្កើនការប្រុងប្រយ័ត្ន
សម្តេចតេជោ ហ៊ុន សែន បង្ហាញក្តីបារម្ភក្រោយរបាយការណ៍បង្ហាញអត្រាអ្នកឆ្លងជំងឺអេសដ៍នៅក្នុងប្រទេសកម្ពុជា កំពុងមាននិន្នាការកើនឡើង។
អេដស៍ក៏ដូចកូវីដ តែអេដស៍ធ្ងន់ជាងកូវីដ។ អេដស៍អត់ទាន់ចប់ទេនៅស្រុកខ្មែរ។ សារប្រមុខរដ្ឋាភិបាលក្រើនរំលឹក។

នៅក្នុងជំនួបជាមួយកម្មករកម្មការិនីជាង ២ ម៉ឺននាក់នៅព្រឹកនេះ ប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ថ្លែងដោយក្តីបារម្ភ មេរោគអេដស៍មានភាពកាចសាវហាវគ្មានថ្នាំព្យាបាលនោះទេ។
«ឆ្នាំ ២០២២ កើនឡើង ៣០០ នាក់ បើប្រៀបធៀប ២០២១ គឺនិន្នាការមានការកើនឡើង។ ចឹងទេ អត្រាឆ្លងពាក់ព័ន្ធជាមួយអ្នកណា? ពាក់ព័ន្ធអ្នកយកភេទដូចគ្នា។ ស្រីនិងស្រីមិនចោទជាបញ្ហាទេ ប៉ុន្តែប្រុសនិងប្រុសយកគ្នា គេរកឃើញជាប្រភពចម្លង»។
ការឆ្លងលើមនុស្សស្រលាញ់ភេទដូចគ្នាមានអត្រាខ្ពស់។ សម្តេចតេជោបញ្ជាក់ថា ប្រទេសយើងអត់ទាន់មានច្បាប់ណាមួយរារាំងការស្រលាញ់ភេទដូចគ្នា និងក៏មិនមានច្បាប់អនុញ្ញាតិនោះដែរ។

ក្នុងស្ថានភាពបែបនេះ មានតែការអំពាវនាវទេ។ ទីមួយកុំភ្លេចថានៅកម្ពុជាមិនទាន់អស់មេរោគអេសដ៍នោះទេ ដូច្នេះសូមកុំភ្លេចខ្លួនឲ្យសោះ។ មិនថាស្រ្តីឬបុរសបើមិនទុកចិត្ត ត្រូវចេះការពារ។
ប្រទេសកម្ពុជាជោគជ័យលើការគ្រប់គ្រងជំងឺគ្រុនស្វិតដៃជើង និងកំពុងឈានទៅសម្រេចផ្តាច់ព្រ័ត្រជំងឺគ្រុនចាញ់នៅឆ្នាំ ២០២៥។
ជំងឺអេសដ៍កាត់បន្ថយបានច្រើន។ តែនៅឆ្នាំ ២០២២ បែរជាអត្រាឆ្លងកើនឡើង។ នៅឆ្នាំ ២០២២ អ្នកកើតមេរោគអេដស៍មានចំនួន ១៤០០ នាក់ ក្នុងនោះកើនឡើង ៣០០ នាក់។
ផ្អែកលើទិន្នន័យ សម្តេចតេជោអំពាវនាវឲ្យបង្កើនការការពារកុំឲ្យកើនឡើងបន្តទៀត។ សម្តេចថា លើពិភពលោកមិនទាន់មានប្រទេសណាមួយរកឃើញថ្នាំព្យាបាលអេដស៍ឲ្យជានោះទេ។
ដោយណែនាំបន្ថែមកុំឲ្យមានការរើសអើសអ្នកផ្ទុកមេរោគអេដស៍ សម្តេចតេជោក៏អំពាវនាវអ្នកមានមេរោគអេសដ៍សូមកុំចម្លងទៅអ្នកដទៃ បង្កើតបញ្ហាលើបញ្ហា។ ជាមួយគ្នានេះក៏អំពាវនាវឲ្យបង្កើនការការពារខ្លួនកុំឲ្យមានមេរោគអេដស៍ ជាពិសេសអ្នកស្រលាញ់ភេទដូចគ្នា ហើយបើសង្ស័យមានផ្ទុកមេរោគអេដ៍ ត្រូវធ្វើតេស្តដើម្បីទទួលបានសេវាព្យាបាលភ្លាមៗ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


