ព័ត៌មានជាតិ
សម្ដេច ម៉ែន សំអន ៖ មានគណបក្សប្រជាជន គឺធានាបានទាំងស្រុងនូវសន្តិភាព និងការអភិវឌ្ឍជារៀងរហូត
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា មានគណបក្សប្រជាជនកម្ពុជា គឺធានាបានទាំងស្រុងនូវសន្តិភាព និងការអភិវឌ្ឍជារៀងរហូត។

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានានៅវត្តជម្ពូប្រឹក្សា ស្ថិតនៅសង្កាត់សង្ឃ័រ ខេត្តស្វាយរៀង កាលពីថ្ងៃអាទិត្យ ៨ កើត ខែបឋនាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៣។

សម្ដេចកិត្តិសង្គហបណ្ឌិត បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អង្គពិធីប្រកបដោយក្ដីនឹករលឹក និងការគិតគូរយកចិត្តទុកដាក់គ្រប់បែបយ៉ាងដល់ប្រជាជនកម្ពុជាទូទាំងប្រទេស។

សម្ដេចកិត្តិសង្គហបណ្ឌិត ក៏លើកឡើងថា ខេត្តស្វាយរៀងពីអតីតកាលគឺជាទីតាំង និងសមរភូមិក្ដៅ ហើយក៏ជាទីតាំងដែលបានរំដោះមុនបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ប៉ុន្តែបច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបិទបញ្ចប់ភ្លើងសង្គ្រាម និងបានដាក់ចេញនូវគោលនយោបាយ ប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់អភិវឌ្ឍន៍ និងជាតំបន់ពាណិជ្ជកម្ម ទើបធ្វើឲ្យខេត្តស្វាយរៀង មាន រោងចក្រ សហគ្រាស តំបន់សេដ្ឋកិច្ចពិសេស ក្រុមហ៊ុនតូច ធំ ដែលបានជំរុញកំណើនសេដ្ឋកិច្ច នៃខេត្តស្វាយរៀង បានមួយកម្រិត ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា កាត់បន្ថយការធ្វើចំណាកស្រុក និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ក្នុងនោះវិស័យព្រះពុទ្ធសាសនាក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។ សរុបមក មានគណបក្សប្រជាជន គឺធានាបានទាំងស្រុងនូវសន្តិភាព និងការអភិវឌ្ឍជារៀងរហូត។

សម្ដេចកិត្តិសង្គហបណ្ឌិត ក៏បានបន្តទៀតថា សមិទ្ធផលដែលដាក់សម្ពោធឲ្យប្រើប្រាស់ក្នុងថ្ងៃនេះ បានបង្ហាញអំពីការចូលរួមចំណែកយ៉ាងសកម្មពីព្រះសង្ឃ ពុទ្ធបរិស័ទចំណុះជើងវត្ត ក៏ដូចជា ឯកឧត្ដម លោកជំទាវ ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ យ៉ាងច្រើនកុះករ បានចាប់មគ្គផលដោយទឹកចិត្តសទ្ធាជ្រះថ្លា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជា៕
អត្ថបទ ៖ វិមាន





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


