Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​ចុះ​ចាត់វិធានការ​លើ​ទីតាំង​ល្បែង​អាប៉ោង​ ក្នុង​ស្រុក​រតនមណ្ឌល​

បានផុស

នៅ

វង់​ល្បែង​អាប៉ោង​មួយ​កន្លែង ​ស្ថិតនៅភូមិស្វាយ ស  ឃុំត្រែង  ស្រុករតនមណ្ឌល  ខេត្ត​បាត់​ដំ​បង ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ចាត់​វិធានការ ត្រឹមធ្វើការអប់រំ និងចុះកិច្ចសន្យាបញ្ឈប់សកម្មភាពជាបន្ទាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីតាំង​ល្បែង​នេះ ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ក្នុងផ្ទះឈ្មោះ ឡាច សាវុធ  ហៅបឹង  អាយុ ៥៦ ឆ្នាំ  ស្ថិតនៅភូមិស្វាយស  ឃុំត្រែង  ស្រុករតនមណ្ឌល  ដែលកន្លងមក បាន​បើកលេង​យ៉ាង​ជំហរ ​។

ជុំវិញបញ្ហានេះដែរ  ទាំងលោកអធិការរង រស់ លឹមសឺន  ក៏ដូចជាលោកនាយផ្នែកព្រហ្មទណ្ឌ សោម សុធា  បានបញ្ជាក់ថា  លោកមិនបានដឹងទាល់តែសោះ។ ដូច្នេះលោកនឹងចុះទៅពិនិត្យមើល​ជាក់ស្ដែង​  ទើប​នៅ​វេលាម៉ោង ១០ ព្រឹក  នាថ្ងៃទី២៥  ខែ មករា ម្សិលម៉ិញ​  ក្រោយពីកម្ពុជាថ្មី បានសាកសួរ  គឺកម្លាំងផ្នែក​បាន​ចុះទៅហៅម្ចាស់ទីតាំងឱ្យធ្វើកិច្ចសន្យា  បញ្ឈប់សកម្មភាព  ព្រមទាំងបានដកហូត​វត្ថុ​តាង​មួយ​ចំនួន  ពាក់ព័ន្ធ​នឹង​ល្បែង​អាប៉ោង  ទៅកាន់​អធិការដ្ឋាន​តែម្ដង៕

​​អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កងការពារអាកាស
ព័ត៌មានជាតិ២២ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

ព័ត៌មានជាតិ២០ ម៉ោង មុន

លោក សែម រតនា៖ កម្ពុជា នៅតែបញ្ជូនទ័ពមួកខៀវទៅថែរក្សាសន្តិភាព ទោះជួបការប៉ះទង្គិចប្រដាប់អាវុធ ជំងឺកាចសាហាវ

ព័ត៌មានជាតិ២១ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

Sokha Hotels

ព័ត៌មានពេញនិយម