ព័ត៌មានជាតិ
ព្រះមហាក្សត្រ យាងប្រោសព្រះរាជទានសញ្ញាបត្រដល់សមណនិស្សិត-និស្សិត នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងប្រោសព្រះរាជទានសញ្ញាបត្រ ប្រគេន-ជូនសមណនិស្សិត-និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។ ព្រះរាជពិធីនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៣នេះ នៅសាលសន្និសីទចតុមុខ។

ក្នុងព្រះរាជពិធីនេះ ក៏មានការអមព្រះរាជដំណើរដោយសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី, សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, លោក ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា, ឥស្សរជននានា សាស្ត្រាចារ្យ និងសមណនិស្សិត-និស្សិតជ័យលាភីចំនួន ៥០០រូប។

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មានពុទ្ធិកមហាវិទ្យាល័យចំនួន ៤ ពុទ្ធិកមហាវិទ្យាល័យ និងមាន តេប៉ាតឺម៉ងចំនួន ៧ ផ្សេងៗទៀត។ ក្នុងនោះមានដូចជា តេប៉ាតឺម៉ង់ ទស្សនវិជ្ជា និងសាសនា នីតិសាស្រ្ត វិទ្យាសាស្រ្តអប់រំ គ្រប់គ្រងទូទៅ ព័ត៌មានវិទ្យា អក្សរសាស្រ្តអង់គ្លេស និងអក្សរសាស្រ្តខ្មែរ រួមទាំងតេប៉ាតឺម៉ង់ផ្សេងៗទៀត។

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈវ័យចំណាស់មួយ ដែលមានបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត សម្រាប់សមណនិស្សិតសិស្ស ដែលមានបំណងចង់បន្តការសិក្សាថ្នាក់មហាវិទ្យាល័យឡើងទៅ៕
អត្ថបទ៖ សួស សិត



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


