ព័ត៌មានជាតិ
៦ខែឆ្នាំនេះ កម្ពុជាមានជំងឺគ្រុនឈាមជាង៤៦០០ករណី កើនឡើងជិត២ដង
នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣នេះ កម្ពុជាមានអ្នកឆ្លងជំងឺគ្រុនឈាមប្រមាណជាង៤៦០០ករណី ក្នុងនោះស្លាប់ករណីកើនឡើងជិត២ដងបើប្រៀបធៀបទៅនឹងរយៈពេល៦ខែដូចគ្នាកាលពីឆ្នាំ២០២២កន្លងទៅ ដែលមានអ្នកស្លាប់ត្រឹមតែ៧ករណីប៉ុណ្ណោះ។

លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាលមានប្រសាសន៍នៅព្រឹកថ្ងៃទី៥កក្កដានេះថា ចាប់ពីខែមករារហូតមកដល់ខែមិថុនា ឆ្នាំ២០២៣ មានករណីជំងឺគ្រុនឈាមចំនួន៤៦៦៨ករណី ក្នុងនោះស្លាប់១០ករណីមានការកើនឡើងជិត២ដងបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២កន្លងទៅដែលមានករណីជំងឺគ្រុនឈាមចំនួន២៨៦៩ករណីក្នុងនោះស្លាប់៧ករណី ។

លោកវេជ្ជបណ្ឌិតបានបន្តថា រាជធានីខេត្តដែលមានករណីជំងឺគ្រុនឈាមច្រើនរួមមាន រាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ ពោធិ៍សាត់ ត្បូងឃ្មុំ កំពង់ឆ្នាំង សៀមរាប បន្ទាយមានជ័យនិងខេត្តតាកែវ។ លោកវេជ្ជបណ្ឌិតបានបន្ថែមថា ការកើនឡើងនៃករណីជំងឺគ្រុនឈាមនៅដើមឆ្នាំនេះដោយសារតែកត្តាការប្រែប្រួលអាកាសធាតុដូចជាអាកាសធាតុក្តៅអាចបង្កលក្ខណៈងាយស្រួលក្នុងការកកើតមូសខ្លាច្រើន និងកត្តាទឹកភ្លៀងពិសេសឆ្នាំ២០២៣នេះជាឆ្នាំស្ថិតក្នុងវ័ន្តមានការផ្ទុះជំងឺគ្រុនឈាមដែលមានរយៈពេល៥ឆ្នាំម្តង បន្ទាប់ពីកម្ពុជាបានទ្រង់ទ្រាយធំកាលពីឆ្នាំ ២០១៩ កន្លងទៅ។

លោកវេជ្ជបណ្ឌិតបានណែនាំដល់ប្រជាពលរដ្ឋគ្រប់រូបបើមានអាការៈក្តៅខ្លួនខ្លាំងត្រូវរួសរាន់បញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះក្នុងរយៈពេល៤៨ម៉ោង ដើម្បីឲ្យគ្រូពេទ្យពិនិត្យ និងព្យាបាលឱ្យបានទាន់ពេលវេលា។ លោកវេជ្ជបណ្ឌិតបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ននិងចូលរួមទាំងអស់គ្នាក្នុងការសំអាតបរិស្ថាននៅជុំវិញផ្ទះសម្បែង និងយករាល់វត្ថុទាំងឡាយណាដែលអាចដក់ទឹកបានដូចជាសំបកកំប៉ុងសំបកដូងសំបកកង់ឡានទៅកប់ចោល ឬដុតចោលព្រោះថាវត្ថុទាំងនោះអាចបង្កឱ្យកកើតជាដង្កូវទឹកដែលវិវត្តន៍ទៅជាមូសខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម៕
អត្ថបទ៖ សំអឿន

-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


