ព័ត៌មានជាតិ
រសៀលនេះ សុខាភិបាលខេត្តព្រះវិហារ បំភ្លឺរឿងពលរដ្ឋពុលដង្កូវដួង រហូតដល់ស្លាប់
ស្ថានភាពសុខភាពពលរដ្ឋខេត្តព្រះវិហារ ៣ នាក់ ដែលពុលដង្កូវដួង មានសុខភាពល្អប្រសើរឡើងវិញ បន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ករណីពុលដង្កូវដួង បានកើតឡើងនៅភូមិសែនគង់ ឃុំចម្រើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដោយបុរសម្នាក់បានកាប់យកសត្វដង្កូវដួងនៅក្នុងដើមត្នោត យកមកចម្អិនបំពងខ្លាញ់ ចែកគ្នាហូបជាមួយបាយបណ្តាលឲ្យពុលស្លាប់ម្នាក់ និង ៣នាក់ទៀតបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះទាន់ពេល។
លោក គង់ ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃអង្គារ៍ ទី២៦ នេះថា ស្ថានភាពសុខភាពរបស់ប្រជាពលរដ្ឋទាំង ៣ នាក់ ដែលពុលដង្កូវដួងពេលនេះ បានល្អប្រសើរឡើងវិញ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ចំពោះដើមចមនៃការស្លាប់ បុរសម្នាក់ និង៣នាក់រងគ្រោះ ប្រធានមន្ទីរសុខាភិបាលរូបនេះ បញ្ជាក់ថា ក្រោយពីបានទទួលព័ត៌មាន ជុំវិញករណីពុលនេះ ក្រុមការងារមន្ទីរសុខាភិបាលខេត្តបានចុះអង្កេត និងស្រាវជ្រាវ ដោយរកឃើញថា ករណីនេះ អាចជាករណីពុលដង្កូវដួងប្រាកដមែន ដោយសារក្រុមមន្ត្រីជំនាញរកឃើញថា ពួកគាត់ទាំង ៤ នាក់ មិនបានបរិភោគអ្វីក្រៅតែពីដង្កូវដួងជាមួយបាយ ហើយមានអាការៈឈឺដូចគ្នា។
លោក ប្រាប់ថា ដង្កូវដួងនៅនឹងដើមផ្តៅជាទូទៅប្រជាពលរដ្ឋហូបធម្មតា ជាយូរយាណាស់មកហើយមិនមានបញ្ហាអ្វីឡើយ ប៉ុន្តែករណីនេះ មិនមែនដង្កូវដួងដែលបានមកពីដើមផ្តៅទេ គឺបានមកពីដើមត្នោត ដែលយើងមិនធ្លាប់ដឹងពីមុនមកថាដង្កូវដួងនៅនឹងដើមត្នោតអាចហូបបាន។
ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហាររូបនេះ ក៏អំពាវនាវ ណែនាំកុំឲ្យប្រជាពលរដ្ឋធ្វើយ៉ាងណាជៀសវាងការបរិភោគអ្វីដែលស្គាល់មិនច្បាស់ ហើយត្រូវចម្អិនឲ្យបានល្អ រក្សាទុកដាក់ឲ្យបានស្អាត ដើម្បីរក្សាការពារបញ្ហាសុខភាព ដែលនាំដល់ការបាត់បង់ជីវិតដូចករណីនេះ។
សូមរម្លឹកថា ករណីប្រជាពលរដ្ឋ ៤ នាក់ពុលដង្កូវដួង ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យ បានកើតឡើង នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ បណ្តាលឲ្យបុរសម្នាក់ស្លាប់ម្នាក់ ស្ថិតនៅក្នុងភូមិសែនគង់ ឃុំចម្រើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។ ជនរងគ្រោះដែលស្លាប់ មានឈ្មោះ ម៉ៅ លាន អាយុ ២៨ ឆ្នាំ និង៣នាក់ផ្សេងទៀត មានឈ្មោះ ប៉ុយ វីន អាយុ២៨ឆ្នាំ និងក្មេងប្រុសឈ្មោះ ឌឹម សុភា អាយុ១៥ឆ្នាំ និង ឈ្មោះប្រាជ្ញ ពិសី អាយុ ៩ ឆ្នាំ៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


