ព័ត៌មានជាតិ
ផ្លាស់ប្តូរប្រធានមន្ទីរឧស្សាហកម្មខេត្តកែប លោក ប៊ុន យោង ឡើងជាអភិបាលរងខេត្តកែប
កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៣ មានពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរឧស្សាហកម្ម វិឡាសាស្ត្រ បច្ចេកវិឡា និងនវានុវត្តន៍ខេត្តកែបថ្មី ជំនួសលោក ប៊ុន យោង អតីតប្រធានមន្ទីរឧស្សាហកម្មវិឡាសាស្ត្រ បច្ចេកវិឡា និងនវានុវត្តន៍ ខេត្តកែបដែលត្រូវឡើងតំណែងទៅជាអភិបាលរងខេត្តកែប។
ការប្រកាសផ្លាស់ប្តូរមុខតំណែងប្រធានមន្ទីរឧស្សាហកម្ម វិឡាសាស្ត្រ បច្ចេកវិឡា និងនវានុវត្តន៍ខេត្តកែបធ្វើឡើងក្រោមវត្តមាន លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីរក្រសួងឧស្សាហកម្មវិឡាសាស្ត្រ បច្ចេកវិឡា និងនវានុវត្តន៍ និងលោកសោម ពិសិដ្ឋ អភិបាលខេត្តកែប។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានលើកឡើងថា កែបគឺជាខេត្តកែបទីក្រុងទេសចរណ៍ធម្មជាតិមួយ ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិជាច្រើនក្នុងមួយឆ្នាំៗ។
លោកអភិបាលខេត្តបានក្រើនរំលឹកដល់ប្រធានមន្ទីរថ្មី ត្រូវយកចិត្តទុកដាក់បំពេញតាមតួនាទីបានលទ្ធផលល្អប្រសើរ មានកិច្ចសហការល្អជាមួយមន្ទីរជំនាញជុំវិញខេត្ត ត្រូវពង្រឹងទាំងសាមគ្គីភាពផ្ទៃក្នុងអង្គភាព ខិតខំលុបបំបាត់ភាពអសកម្ម ដើម្បីជំរុញការអនុវត្ត ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឲ្យកាន់តែល្អប្រសើរ ពិសេសការងារផ្តល់សេវាជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិឡាសាស្ត្រ បច្ចេកវិឡា និងនវានុវត្តន៍បានណែនាំដល់ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកែបដែលទើបឡើងថ្មី ត្រូវជំរុញការយកចិត្តទុកដាក់បន្ថែមទៀត លើការងារតួនាទីភារកិច្ចជាអ្នកគ្រប់គ្រង់ដឹកនាំមន្ទីរ អង្គភាពរបស់ខ្លួន មានភារកិច្ចសហការគ្នាល្អ សាមគ្គីភាពផ្ទៃក្នុង ពិសេសអនុវត្តតាមការណែនាំពីថ្នាក់ដឹកនាំខេត្ត ក្នុងនាមជាសេនាធិការរបស់ខេត្តលើវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
លោករដ្ឋមន្រ្តីក៏បានរំលឹកពីការប្រតិបត្តិអភិក្រមទាំង ៤ ដើម្បីប្រសិទ្ធភាពការងារ។ ជាមួយគ្នានេះលោករដ្ឋមន្ត្រីក៏បានលើកឡើងអំពីតួនាទីភារកិច្ច ក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ សេដ្ឋកិច្ចជាតិ ក៏ដូចជាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដែលទាមទារឲ្យមន្ត្រីជំនាញជាពិសេសមន្ទីរឧស្សាហកម្មខេត្ត ដែលជារដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវខិតខំលើកកម្ពស់សមត្ថភាព ក្នុងការគ្រប់គ្រងដឹកនាំជំនាញរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងនិរន្តរភាព។
លោក ចម ប្រសិទ្ធបានណែនាំឲ្យលោក ភោគ សុខេន ដែលទើបប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកែបថ្មី ធ្វើយ៉ាងណាត្រូវជំរុញឱ្យក្រុមហ៊ុនទឹកស្អាតដំណាក់ចង្អើររុញទុយោទឹកឱ្យដល់ទីប្រជុំជននៅមូលដ្ឋានស្រុកដំណាក់ចង្អើរក្នុងឆ្នាំ ២០២៥ ខាងមុខឱ្យមានទឹកស្អាតចូលទៅដល់ខ្នងផ្ទះពលរដ្ឋឱ្យបានឆាប់បំផុត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍខេត្តកែប រួមទាំងការពង្រឹងការអនុវត្តច្បាប់ស្តីពីមាត្រសាស្រ្ត ការការពារអ្នកប្រើប្រាស់ ក៏ដូចជាការជំរុញការងារទិន្នផលផលិតអំបិល ប្រកបដោយគុណភាព សម្រាប់សេចក្ដីត្រូវការក្នុងស្រុក និងនាំចេញ។
លោករដ្ឋមន្ត្រីក៏សង្ឃឹមថាឆ្នាំក្រោយការផលិតអំបិលនៅក្នុងខេត្តកែបកើនឡើង ក្រោយឆ្នាំកន្លងទៅទិន្នផលអំបិលធ្លាក់ចុះ៕
អត្ថបទ៖ សឹង រ៉ាត់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


