ព័ត៌មានជាតិ
លោក ចម ប្រសិទ្ធ និងថ្នាក់ដឹកនាំសំខាន់ៗបោះឆ្នោតនៅការិយាល័យខេត្តកែប
លោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក សម សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប និងលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅតាមបណ្តាការិយាល័យបោះឆ្នោត នៅព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍នៅព្រឹកនេះថា រយៈពេលមួយព្រឹកពេញនេះឃើញប្រជាពលរដ្ឋនៅខេត្តកែប បាននាំគ្នាចេញមកបោះឆ្នោត តាំងពីការិយាល័យមិនទាន់បើកដំណើការ ក្នុងទឹកមុខញញឹមញញែម ប្រកបដោយឆន្ទៈ ជាមួយ ស្មារតីខ្ពស់ ក្នុងការបោះឆ្នោតជ្រើសគណបក្សនយោបាយ ដែលខ្លួនពេញចិត្តដោយគ្មានការបង្ខិតបង្ខំ។

ស្របពេលអាកាសធាតុអំណោយផលល្អនាព្រឹកនៃថ្ងៃបោះឆ្នោតជ្រើសតាំងតំណងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋខេត្តកែប បានចេញមកចូលរួមបោះឆ្នោតផុសផុល។
លោក សោម ពិសិដ្ឋ បានវាយតម្លៃបឋមថា ស្ថាពភាពទូទៅនៃដំណើរការទៅបានយ៉ាងល្អប្រសើដោយរលូន និងសណ្តាប់ធ្នាប់សាធារណៈ។

បើយោងតាមរបាយការណ៍របស់លោក គី វុទ្ធី ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកែប បានបញ្ជាក់ថា គណៈកម្មការការិយាល័យបោះឆ្នោតទាំង៦៩ការិយាល័យ ទូទាំងខេត្តកែប បានបើកដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ចាប់ពីម៉ោង៧ព្រឹក។
យោងតាមរបាយការណ៍បញ្ជាក់ថា ស្ថិតិប្រជាពលរដ្ឋបានអញ្ជើញទៅបោះឆ្នោត បើគិតនៅត្រឹមម៉ោង១១:០០នាទីព្រឹកនេះ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជី គ.ជ.ប សរុប ២៨.១៩៨នាក់ ក្នុងមានពលរដ្ឋដែលបានចេញមកបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ មានចំនួន ២០.២៩២នាក់៕
អត្ថបទ ៖ សឹង រ៉ាត់


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


