ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងអប់រំ លើកទឹកចិត្តអ្នកសិក្សាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានលើកទឹកចិត្តដល់អ្នកសិក្សាទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសអ្នកដឹកនាំដែលខ្លួនពេញចិត្ត។
លោក រស់ សុវាចា បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី១៧កក្កដានេះថា «ខ្ញុំសូមលើកទឹកចិត្តអ្នកសិក្សាដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីបញ្ចេញសម្លេងជាពលរដ្ឋក្នុងការចូលរួមជ្រើសរើសអ្នកដឹកនាំដែលខ្លួនប្រាថ្នាចង់បាន សម្រាប់ការអភិវឌ្ឍប្រកបដោយសុខសុភមង្គលក្រោមម្លប់សន្តិភាព»។

ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ មានរយៈពេល២១ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ខណៈការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដាជាកំហិតដោយមានគណបក្សនយោបាយចំនួន១៨ចូលរួមប្រកួតប្រជែងដើម្បីដណ្តើមអាសនៈក្នុងរដ្ឋសភាចំនួន១២៥កៅអី ក្នុងចំណោមប្រជាពលរដ្ឋ
ជាអ្នកបោះឆ្នោតសរុបជាង៩លាន៧១ម៉ឺននាក់។

បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងរយៈពេល១៦ថ្ងៃនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។ ជាមួយគ្នានេះដែរ គ.ជ.ប បានព្រមានថា ជនណាណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត
នឹងត្រូវផាកពិន័យជាប្រាក់ពី ៥លានរៀល ទៅ២០លានរៀល ដោយ គ.ជ.ប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀតនោះឡើយ។

គ.ជ.បបានអំពាវនាវដល់ប្រជាពលរដ្ឋកុំចាញ់បោកទង្វើទុច្ចរិតរបស់ជនអគតិមួយចំនួនដែលមានចេតនាបំផ្លាញលទ្ធិប្រជាធិបតេយ្យ បំផ្លាញសិទ្ធិពលរដ្ឋ និងនាំពលរដ្ឋឱ្យប្រព្រឹត្តអំពើផ្ទុយនឹងច្បាប់។ ទន្ទឹមនឹងនេះ គ.ជ. ប ក៏អំពាវនាវដល់ប្រជាពលរដ្ឋ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ទាំងអស់ត្រៀមខ្លួន និងត្រៀមអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតដើម្បីចូលរួមបោះឆ្នោតបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ឱ្យបានគ្រប់ៗគ្នា ជាមួយការលើកទឹកចិត្តម្ចាស់ឆ្នោតគូសសញ្ញាធិក(√) គាំទ្រគណបក្សនយោបាយ
ដែលខ្លួនស្រឡាញ់ពេញចិត្តនៅលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវដូចដែលប្រជាពលរដ្ឋកម្ពុជាធ្លាប់មានបទពិសោធន៍បោះឆ្នោតជាច្រើនលើកច្រើនសារួចមកហើយ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន