ព័ត៌មានជាតិ
TVETចុះMOUជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលម៉ូឌែន៥ ដើម្បីបង្រៀនជំនាញតាមអនឡានដល់យុវជន និងពលរដ្ឋទូទៅ
អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ( TVET) នៅថ្ងៃទី១៨កក្កដានេះ បានចុះអនុស្សារណយោគយល់គ្នា(MOU)ជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលម៉ូឌែន៥ ដើម្បីបង្រៀនជំនាញតាមអនឡានដល់យុវជន និងពលរដ្ឋទូទៅឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ ននិងទៅថ្ងៃអនាគត។

លោក ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈបានមានប្រសាសន៍ថា ការចុះMOUជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលម៉ូឌែន៥ គឺដើម្បីរៀបចំការបណ្តុះបណ្តាលជំនាញឡើងវិញតាមប្រព័ន្ធអនឡាញដែលប្រព័ន្ធនេះបានអនុវត្តនៅតាមបណ្តាប្រទេសជាង៣០ និងបានបណ្តុះបណ្តាលបានជាង១លាននាក់ទៅតាមភាសាខុសៗគ្នា។

លោកបានបន្តថា ការបណ្តុះបណ្តាលនេះមិនមែនសម្រាប់តែបរិបទប្រទេសកម្ពុជានោះទេ គឺសម្រាប់ទៅធ្វើការនៅក្រៅប្រទេសផងដែរ ព្រោះជំនាញដែលសិក្សាតាមអនឡាញមានរហូតដល់ទៅជាង១៦០០ជំនាញដូចជាជំនាញសេវាកម្ម បច្ចេកទេស ជំនាញការថែទាំ និងជំនាញជាច្រើនទៀត។ លោកបានបន្តថា TVETនឹងត្រួតពិនិត្យមើលកម្មវិធីសិក្សារបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលម៉ូឌែន៥ ថាតើវាឆ្លើយតបទៅនឹងក្របខណ្ឌគុណវុឌ្ឍិ៍ជាតិក៏ដូចជាក្របខណ្ឌអាស៊ានដែរឬទេ ហើយបើមានការខ្វះខាតយើងនឹងជួយបំពេញបន្ថែមដើម្បីឱ្យបានពេញលេញដើម្បីបណ្តុះបណ្តាលជំនាញដល់អ្នកសិក្សាឱ្យមានគុណភាព និងប្រសិទ្ធភាពខ្ពស់។ លោករំពឹងថា តាមរយៈការបណ្តុះបណ្តាលនេះនឹងជួយដល់យុវជន និងពលរដ្ឋទូទៅអាចបង្កើនសមត្ថភាពជំនាញបន្ថែមដើម្បីធ្វើយ៉ាងណាឱ្យមុខរបររបស់ពួកគេកាន់តែរីកចម្រើនបន្ថែមទៀត។

លោក ណាសៀត អូស្មាន តំណាងមជ្ឈមណ្ឌលបណ្តុះបណ្តាលម៉ូឌែន៥បានមានប្រសាសន៍ថា កម្មវិធីសិក្សាតាមអនឡាញនេះ អ្នកសិក្សាអាចសិក្សាបាន២៤ម៉ោងលើ២៤ម៉ោងជារៀងរាល់ថ្ងៃ គ្រប់ទីកន្លែង និងមិនមានការកំណត់ដោយមួយមុខវិជ្ជារៀនក្នុងរយៈពេល៧៥នាទី ពេលរៀនចប់ធ្វើតេស្តប្រឡងទទួលបានវិញ្ញាបនបត្រ។ លោកបានស្នើដល់អគ្គនាយកTVETជួយពិនិត្យទៅលើជំនាញដែលកម្មវិធីសិក្សារបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលម៉ូឌែន៥មានជាង១៦០០ជំនាញដើម្បីជ្រើសរើសជំនាញណាដែលឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋពិសេសឆ្លើយតបទៅនឹងទីផ្សារការងារដើម្បីឱ្យប្រជាពលរដ្ឋមានការងារល្អៗធ្វើទទួលបានប្រាក់ចំណូលសមរម្យក្នុងការចឹញ្ចឹមជីវិតប្រចាំថ្ងៃកាន់តែប្រ
សើរ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


