ព័ត៌មានជាតិ
លោក ឃួង ស្រេង ៖ ក្រោមម្លប់សន្តិភាព ប្រជាធិបតេយ្យនៅកម្ពុជាកាន់តែរឹងមាំ
ក្រោមម្លប់សន្តិភាព បានធ្វើឲ្យប្រជាធិបតេយ្យនៅកម្ពុជា កាន់តែមានភាពរឹងមាំ ពីអាណត្តិមួយទៅអាណត្តិមួយ។ នៅ ពេលនេះ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ មានភាពល្អប្រសើរ ប្រជាពលរដ្ឋជឿទុកចិត្ត និងសប្បាយរីករាយ ដោយនាំគ្នាទៅចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករ។

នេះជាការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដែលលោក និងភរិយាព្រមទាំងក្រុមគ្រួសារ បានអញ្ជើញទៅបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី ៧ កាលពីព្រឹកថ្ងៃទី ២៣ កក្កដា ឆ្នាំ ២០២៣នេះ នៅការិយាល័យបោះឆ្នោត ស្ថិតក្នុងសង្កាត់ទួលសង្កែទី ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោក ឃួង ស្រេង មានប្រសាសន៍ថា នៅព្រះរាជាណាចក្រកម្ពុជា ការអនុវត្តនៅលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស មានភាពរឹងមាំ ដោយសារតែប្រជាពលរដ្ឋយល់ច្បាស់ អំពីគោលការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ពួកគាត់មានជំនឿលើការដឹកនាំរបស់រាជរដ្ឋាភិបាល។

លោកថា ក្រោមម្លប់សន្តិភាព ប្រជាធិបតេយ្យនៅកម្ពុជាកាន់តែភាពមានភាពរឹងមាំពីអាណត្តិមួយទៅអាណត្តិមួយ។ ជាក់ស្ដែងនៅពេលនេះ សន្តិសុខ និងសណ្ដាប់ធ្នាប់របៀបរៀបសាធារណៈ មានភាពល្អប្រសើរ ប្រជាពលរដ្ឋជឿទុកចិត្តនិងសប្បាយរីករាយ។

លោក ឃួង ស្រេង បានបន្តថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ត្រូវបានទទួលស្គាល់នៅលើពិភពលោក ដែលគ្រប់ភាគីពាក់ព័ន្ធជាច្រើន មកសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា ហើយភាគីពាក់ព័ន្ធខ្លះ បានមករៀនសូត្រពីប្រជាធិបតេយ្យនៅកម្ពុជាថែមទៀតផង។ លោក ឃួង ស្រេង ក្នុងឱកាសនោះ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ទៅចូលរួមបោះឆ្នោតទាំងអស់គ្នា និងជូនពរប្រជាពលរដ្ឋមានសុវត្ថិភាពគ្រប់គ្នាផងដែរ៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


