ព័ត៌មានជាតិ
ក្រសួងសង្គមកិច្ចគាំទ្រសកម្មភាពមនុស្សធម៌ ដែលបានចូលរួមការពារកុមារនៅកម្ពុជា
ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួងសង្គមកិច្ច សម្តែងនូវការគាំទ្រពេញទំហឹងនូវផែនការស្តីពីកិច្ចការពារកុមារនៅកម្ពុជា ដើម្បីលើកកម្ពស់ការថែទាំកុមារ នៅតាមគ្រួសារ និងសមាហរណកម្មកុមារពីមណ្ឌលថែទាំ ទៅកាន់កញ្ចប់គ្រួសារនិងទិសដៅអនុវត្តន៍បន្តក្នុងឆ្នាំ២០២១នេះ។

នេះជាការលើកឡើងរបស់លោក សំហេង បុរស រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច ដែលបានចូលរួមកិច្ចប្រជុំពិនិត្យលើកម្មវិធីកញ្ចប់គ្រួសារ និងទិសដៅអនុវត្តន៍បន្តក្នុងឆ្នាំ២០២១ ជាមួយអង្គការ UNICEF ស្ដីពីនៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានអនុគណៈកម្មាធិការជំនួយសង្គមនាល្ងាចម្សិលមិញ។



ក្នុងនាមក្រសួងសង្គមកិច្ចលោក សំហេង បុរសបានថ្លែងនូវការគាំទ្រទាំងស្រុងចំពោះកិច្ចប្រជុំនេះ ហើយសូមឲ្យមានការបន្តចូលរួមពីតំណាងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តមន្ត្រីបង្គោលទទួលបន្ទុកសុខុមាលភាពកុមារនៃមន្ទីរ ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង ស្រុក រួមទាំងអង្គការជាដៃគូ។ លោករដ្ឋលេខាធិការបានបន្ថែមថា ផែនការនេះ មានការជួយបច្ចេកទេសពីក្រសួង និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្កការUNICEF, រួមគ្នាដើម្បីលើកកម្ពស់ការថែទាំកុមារ នៅតាមគ្រួសារ និងសមាហរណកម្មកុមារពីមណ្ឌលថែទាំ ទៅកាន់កញ្ចប់គ្រួសារវិញប្រកបដោយសុវត្ថិភាព៕
អត្ថបទ៖ វិមាន
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា២ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


